Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ ៩ ខ្នង និងរន្ទះបាញ់សម្លាប់មនុស្ស ១ នាក់ នៅស្រុកមោងឬស្សី

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋចំនួន ៩ ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញស្ទើរទាំងស្រុង ខណៈមេឃកំពុងធ្លាក់ភ្លៀង ថែមទាំងមានរន្ទះបាញ់សម្លាប់មនុស្សម្នាក់នៅកណ្តាលវាលស្រែ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ នៃគ្រោះធម្មជាតិនេះបានកើតឡើងព្រមៗគ្នា នៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ដោយករណីរន្ទះបាញ់ គឺបានកើតឡើងនៅចំណុចវាលស្រែ ខាងកើតស្វាយជួរ ស្ថិតក្នុងភូមិចកតូច ឃុំកកោះ ស្រុកមោងឬស្សី គឺបានបាញ់ឱ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ធិញ ធឿត ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ខណៈជនរងគ្រោះទៅឈរមើលគេភ្ជួរដីស្រែ ពេលមេឃកំពុងភ្លៀង។

ដោយឡែកករណីខ្យល់កន្ត្រាក់ បានកើតឡើងនៅចំណុច ឃុំព្រៃស្វាយ ស្រុកមោងឬស្សី បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ៩ ខ្នង លើ ២ ភូមិ គឺភូមិព្រៃស្វាយ និងភូមិកាឡោមភ្លុក តែមិនបង្កឱ្យមានការប៉ះពាល់អាយុជីវិតមនុស្សឡើយ ក្រៅពីករណីរន្ទះបាញ់ខាងលើ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២០ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម