ព័ត៌មានជាតិ
ប្រធានរដ្ឋសភាកម្ពុជា-ឡាវ សន្យាជួយគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា
ប្រធានរដ្ឋសភាកម្ពុជា-ឡាវ ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែរីក ចម្រើនស្របតាមស្ថានការណ៍ជាក់ស្តែង។ ភាគីទាំងពីរ បានសន្យាជួយគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។ ភាគីទាំងពីរ សន្យាបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេច ហេង សំរិន និងលោក សាយ សំភូន ភូមវិ ហាន កាលពីថ្ងៃទី១៤ ខែកញ្ញា នៅវិមានរដ្ឋសភាឡាវ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ បានជំរុញឲ្យមន្រ្តីជំនាញពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីធានាការឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ជាមួយគ្នានេះ ប្រមុខរដ្ឋសភាទាំងពីរ ក៏បានសន្យាខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកឲ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត ជាពិសេស ថ្នាក់បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ។

ត្រង់ចំណុចនេះ លោក សាយ សំភូន ភូមវិហាន បានសុំឲ្យរដ្ឋសភាកម្ពុជាបន្តផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវបន្ថែមទៀត។ ទន្ទឹមគ្នានេះ លោក ក៏បានស្នើសុំសម្តេចប្រធានរដ្ឋសភាជួយជំរុញអ្នកវិនិយោគទុនកម្ពុជាឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសឡាវឲ្យបានច្រើនឡើងផងដែរ។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន បានទទួលយកសំណើរបស់លោកប្រធានរដ្ឋសភាឡាវ ហើយសម្ដេចបាន គូសបញ្ជាក់ថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាទ្រព្យដ៏មានតម្លៃមហាសាលដែលផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


