ព័ត៌មានជាតិ
រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត
រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សម្រេចឱ្យបានជាស្ថាពរសំដៅរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ ក្រុងបាវិត។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលទើបផ្សព្វផ្សាយនៅថ្ងៃទី២៩កញ្ញា នេះ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន china road and Bridge corperation(CBRC) ក្រោមក្របខណ្ឌសាងសង់អាជីវកម្មផ្ទេរដែលមានសមាសភាពចំនួន១៩រូប ក្នុងនោះលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនជាប្រធាន។

គណៈកម្មការនេះមានភារកិច្ចពិនិត្យផ្ដល់យោបល់អំពីនីតិវិធីក្របខណ្ឌគតិយុត្ត និងរូបភាពនៃកាវិនិយោគលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។ ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន លឿនខាងលើឲ្យបានសម្រេចជាស្ថាពរដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញក្រុងបាវិត។ ធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារជួនប្រមុខរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។

គណៈកម្មការនេះអាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់ ហើយអនុប្រធាន និងសមាជិកនៃគណៈកម្មការនេះត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានគណៈកម្មការនេះមានសិទ្ធិអញ្ជើញតំណាងក្រសួងស្ថាប័ននានាឱ្យចូលរួមដើម្បីពិនិត្យ និងផ្ដល់យោបល់ក្នុងករណីចាំបាច់ពិសេស គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

ចំពោះសេចក្តីសម្រេចលេខ៧៥សសរចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចកីសម្រេចនេះត្រូវទុកជានិរាករណ៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


