ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ គោលការណ៍ច្បាប់អន្តរជាតិ មិនបានហាមឃាត់មន្ត្រីរាជការ មន្ត្រីតុលាការ កងកម្លាំង ធ្វើសកម្មភាពនយោបាយទេ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា នៅក្នុងគោលការណ៍ច្បាប់អន្តរជាតិ មិនមានការហាមឃាត់មន្ត្រីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធ ចូលជាសមាជិកគណបក្ស ឬធ្វើសកម្មភាពនយោបាយនោះទេ ហើយប្រសិនបើមានការហាមឃាត់ គឺការរំលោភបំពានទៅលើសិទ្ធិសេរីភាពផ្នែកនយោបាយរបស់គាត់។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងយុត្តិធម៌” នាព្រឹកថ្ងៃទី ៧ ខែតុលានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា មិនមែនមានតែនៅកម្ពុជានោះទេ ដែលមន្ត្រីសាធារណៈ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធ ជាសមាជិកគណបក្ស និងសកម្មភាពនយោបាយនោះ ដោយបណ្ដាប្រទេសនានាក៏មានយ៉ាងដូច្នេះដែរ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឬមួយក៏ការដែលមន្ត្រីរាជរដ្ឋាភិបាល ឬក៏មន្ត្រីតុលាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាចធ្វើសកម្មភាពនយោបាយបាន អានេះមិនមែនមានតែកម្ពុជាទេ ហេតុអីក៏យើងអនុញ្ញាតឲ្យមន្ត្រីតុលាការ ឬមួយក៏មន្ត្រីសាធារណៈ កងកម្លាំងអាចចូលជាសមាជិកបក្សនយោបាយ និងធ្វើសកម្មភាពនយោបាយបាន គឺដើម្បីធានានូវសិទ្ធិផ្នែកនយោបាយរបស់ពលរដ្ឋ ប្រសិនបើយើងហាមឃាត់ ដកសិទ្ធិនយោបាយរបស់គាត់ ដោយគ្រាន់តែគាត់បំពេញការងារក្នុងមុខងារសាធារណៈ អាហ្នឹងជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពផ្នែកនយោបាយរបស់គាត់»។
អ្នកនាំពាក្យក្រសួងយុត្តធម៌ បានបញ្ជាក់ទៀតថា ជាគោលការណ៍ច្បាប់អន្តរជាតិ មិនមានការហាមឃាត់មន្ត្រីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធ ចូលជាសមាជិកគណបក្ស ឬធ្វើសកម្មភាពនយោបាយនោះទេ។ ប៉ុន្តែអ្វីដែលត្រូវ ហាមឃាត់ គឺនៅពេលពួកគេទាំងនោះ បំពេញមុខងារសាធារណៈ មិនត្រូវមានភាពលម្អៀងទៅខាងណាមួយទេ ត្រូវមានភាអព្យាក្រឹត្យ។
លោក ជិន ម៉ាលីន លើកឡើងថា «ចឹងជាគោលការណ៍ច្បាប់អន្តរជាតិ គេអត់ហាមទេ ប៉ុន្តែអ្វីដែលគេហាមនោះ គឺថាក្នុងពេលបំពេញការងារសាធារណៈ គាត់មិនត្រូវលម្អៀង ឬក៏ធ្វើសកម្មភាពដែលភាពប្រក្រតី ដោយសារតែនិន្នាការនយោ បាយរបស់គាត់ ដោយសារសមាជិកភាពរបស់គាត់ នៅក្នុងបក្សនយោបាយ អញ្ចឹងសិទ្ធិសេរីភាពផ្នែកនយោបាយ គឺគេ បើកទូលាយគ្រប់ពលរដ្ឋទាំងអស់ អាចចូលរួមក្នុងជីវភាពនយោបាយ អាចចូលរួមក្នុងសកម្មភាពនយោបាយ អាចចូលរួមជាសមាជិកបក្សនយោបាយ»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ប្រសិនបើគេ រកឃើញភាពមិនប្រក្រតីណាមួយ ឬមានភាពលម្អៀង ឬក៏មានការរើសអើង នៅពេលបំពេញមុខងារសាធាណៈ ដោយសារតែខ្លួនជាសមាជិកភាពគណបក្ស ឬមាននិន្នាការនយោបាយនោះ នឹងមានការទទួលខុសត្រូវចំពោះមុខច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


