ព័ត៌មានជាតិ
ថ្ងៃដំបូងនៃពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង មានភ្ញៀវទេសចរចូលរួមកំសាន្តជាង៦មុឺននាក់
នៅក្នុងពិធីបុណ្យអុំទូកនាខេត្តបាត់ដំបង ក្នុងថ្ងៃដំបូង គឺមានចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងក្រុងបាត់ដំបង ដែល ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ មានរហូតដល់ជាង៦មុឺននាក់ បន្ទាប់ពីមានការអាក់ខានរយ:ពេល២ឆ្នាំ ដោយសារជុំងឺកូវីដ-១៩។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីបុណ្យអុំទូក ដោយមានទូកចូលរួមចំនួន៣៥គូ និងមានកីឡាករ កីឡាការនីចូលរួមជាង ១.០០០ នាក់ ។
ក្រោយពីមានការអាក់ខានរយ:ពេល២ឆ្នាំផុតទៅ គេសង្គេតឃើញថា មនុស្សម្នាមកពីគ្រប់ទិសទីបានធ្វើដំណើរមកចូលរួមទស្សនា និងកម្សាន្តក្នុងពិធីនេះយ៉ាងច្រើនកុះករ ដោយសារតែក្រៅពីកម្មវិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំអោយមានស្តង់លក់ទំនិញគ្រប់ប្រភេទ ព្រមទាំងមានក្រុមតន្ត្រីប្រគុំកំដរនៅសួននាគបាញ់ទឹកផងដែរ។

យោងតាមរបាយរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្តបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរសរុបដែលចូលមកកម្សាន្តនៅថ្ងៃដំបូងមានចំនួន៦១.២៧៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៦១.១៨៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន៨៩នាក់ ដែលចំនួននេះ គឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់មុខមាត់ខេត្តបាត់ដំបង៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


