ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ពន្យល់ក្រុមប្រឆាំង ដែលមិនយល់នីតិវិធីក្នុងការបញ្ចប់មុខតំណែង សមាជិករាជរដ្ឋាភិបាលណាម្នាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពន្យល់ទៅក្រុមគណបក្សប្រឆាំង ដែលមិនយល់អំពីនីតិវិធី នៅក្នុងការបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលណាម្នាក់។ ការថ្លែងសារបញ្ជាក់ទៅកាន់ក្រុមគណបក្សប្រឆាំង ដូចនេះ បន្ទាប់ពីពួកគេបានរិះគន់ទៅលើការបញ្ចប់មុខតំណែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះថា ខុសរដ្ឋធម្មនុញ្ញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី ៤ នារសៀលថ្ងៃទី ១០ ខែតុលានេះ ដោយរំលឹកអំពីសាររបស់សម្ដេចនៅលើហ្វេសប៊ុក ទៅកាន់ក្រុមអ្នកប្រឆាំងផ្កាប់មុខមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាបញ្ចប់មុខតំណែងរដ្ឋមន្ត្រីមួយរូប កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹង ដែលអាចឈានទៅកាន់អំណាច នៅជាតិក្រោយ»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «សូមអស់លោកបើកមើលមាត្រា ២១ ជំពូក ២នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់ទៅសូមអានមាត្រា ២០ជំពូកទី ៣ នៃច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី»។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ដោយសារតែខ្វះការចេះដឹង ទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយ មកចោទគេថាផ្តាច់ការ។ គប្បីប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។ នេះជាបំណងល្អរបស់ខ្ញុំ សម្រាប់ក្រុមល្ងង់»។
នៅក្នុងបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី ៤ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រដ្ឋធម្មនុញ្ញត្រង់មាត្រា ២១ បានចែងថា តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។ ចំណែកនៅក្នុងមាត្រា ២០ នៃច្បាប់ ស្ដីពី ការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានចែងថា នាយករដ្ឋមន្ត្រីលើសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលដោយព្រះរាជ្យក្រឹត្យ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យគេមើល មាត្រា ២១ និយាយអំពីជំពូកពីព្រះមហាក្សត្រ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ២០ ជំពូកទី ៣ នៃច្បាប់ ស្ដីពី ការៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ទើបគេដឹងថា សិទ្ធិអំណាចយ៉ាងម៉េច ព្រោះគេចោទយើងថា យើងហ្នឹង អាដករដ្ឋមន្ត្រីហ្នឹងវាត្រូវហើយ ក៏ប៉ុន្តែវាខុសរដ្ឋធម្មនុញ្ញ តែរដ្ឋធម្មនុញ្ញមាត្រា ២១ គឺចង្អុលបង្ហាញថា ព្រះមហាក្សត្រ គឺទ្រង់នឹងឡាយព្រះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែង ឬតែងតាំង….សម្រាប់អង្គនីតិប្រតិបត្តិតាមសំណើគណៈរដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការ តាមរយៈសំណើរបស់ឧត្ដមក្រុមប្រឹក្សាចៅក្រម»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ប៉ុន្តែដល់ទៅច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីណោះ គេចង្អុលត្រង់តែម្ដង នាយករដ្ឋមន្ត្រីលើសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករដ្ឋាភិបាល»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


