ព័ត៌មានជាតិ
កម្ពុជានឹងបញ្ជូននិស្សិតពេទ្យ៧៥នាក់ ទៅបន្តការសិក្សានៅប្រទេសបារាំងនៅចុងឆ្នាំនេះ
កម្ពុជាគ្រោងនឹងបញ្ជួននិស្សិតវេជ្ជបណ្ឌិតឯកទេសចំនួន៧៥នាក់ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទៅបន្តការសិក្សានៅប្រទេសបារាំងនៅចុងឆ្នាំ២០២២នេះ សម្រាប់ការសិក្សារយៈពេលមួយឆ្នាំ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅប្រទេសបារាំងនៅរសៀលថ្ងៃទី១៨តុលានេះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២នេះ និស្សិតវេជ្ជបណ្ឌិតឯកទេសដែលនឹងត្រូវសិក្សាបន្តនៅប្រទេសបារាំង មានចំនួន៧៥នាក់ ក្នុងនោះមានស្រីចំនួន២០នាក់ សិក្សារយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លើឯកទេសចំនួន១៨។

លោកសាស្ត្រាចារ្យបានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៦មកដល់ឆ្នាំ២០២២នេះ សាកលវិទ្យាល័យបានបញ្ជួននិស្សិតវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តទូទៅ និងឯកទេសទៅធ្វើកម្មសិក្សានៅប្រទេសបារាំងសរុបចំនួន១០០១នាក់។ ក្នុងឱកាសនោះ លោកសាកលវិទ្យាធិការបានផ្ដាំផ្ញើដល់ប្អូននិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ និងគោរពវិន័យរបស់មន្ទីរពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីស្រូបយកចំណេះដឹងឱ្យបានច្រើនជាទីបំផុត យកត្រឡប់មកបម្រើជូនប្រទេសជាតិវិញ។
លោក Jaques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាប្រទេសកម្ពុជា គឺជាប្រទេសទី៤ក្នុងចំណោមប្រទេស៤៤ ដែលបានបញ្ជួននិស្សិតពេទ្យទៅធ្វើកម្មវសិក្សានៅប្រទេសបារាំងច្រើនជាងគេ។ ជាក់ស្តែងក្នុងកំឡុងជួបវិបត្តិជំងឺកូវីដ១៩ ក៏បានបន្តបញ្ជួននិស្សិតពេទ្យទៅសិក្សានៅប្រទេសបារាំងជាធម្មតាដែរ។ លោកឯកអគ្គរដ្ឋទូតបានផ្តាំផ្ញើដល់និស្សិតពេទ្យត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងត្រូវចេះសម្របខ្លួនពេលទៅដល់ប្រទេសបារាំងដូចជា វប្បធម៌ និងការរស់នៅបែបថ្មីខុសពីនៅកម្ពុជា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អាហារូបករណ៍នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើតនូវគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសពង្រឹងនូវសមត្ថភាព និងជំនាញឯកទេសវេជ្ជសាស្ត្រក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលនៅកម្ពុជាឲ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ឈានទៅរកស្តង់ដារអន្តរជាតិដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានណែនាំនិស្សិតទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានជាប់ជាស្ថាពរទទួលយកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗទាក់ទិននឹងឯកទេសរបស់ខ្លួនពីលោកលោកស្រីសាស្ត្រាចារ្យ និងសហភាតរៈនៅប្រទេសបារាំងហើយពាំនាំយកនូវចំណេះដឹង និងចំណេះធ្វើទាំងនោះត្រឡប់មកកម្ពុជាវិញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅមាតុប្រទេសយើងវិញ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


