ព័ត៌មានជាតិ
មូលនិធិមុទិតា ស.ស.យ.ក រាប់បាត្រព្រះសង្ឃ ១០០ អង្គ រំលឹកគុណ ១០០ព្រះវស្សា ព្រះបរមរតនកោដ្ឋ
មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការប្រារព្ធ ព្រះរាជពិធី គោចរបិណ្ឌបាត្រ ព្រះសង្ឃ ១០០អង្គ រំលឹកគុណ នៃព្រះរាជពិធី ១០០ ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ “ព្រះបរបរតនកោដ្ឋ”។ ព្រះរាជពិធី រៀបចំប្រព្រឹត្តទៅនៅ មណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរបរតនកោដ្ឋ។

មានព្រះវត្តមាន និងវត្តមាន នាព្រឹកថ្ងៃ៣១ ខែតុលា ឆ្នាំ ២០២២ រួមមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ស្ថាបនិកមូលនិធិមុទិតា និងស្វាមី, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស អង្គទូត ភ្ញៀវជាតិ និងអន្តរជាតិព្រមទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ចូលរួមជាច្រើនអង្គនាក់។

មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការរៀបចំព្រះរាជពិធីនេះឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា។

បន្ទាប់ពីធ្វើកិច្ចនមស្ការ សមាទានសីលដោយ សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃ ព្រះតេជគុណព្រះសង្ឃ រួចមក សម្តេចរាជបុត្រី ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងសមាជិក សមាជិកាអង្គពិធីបានយោង អញ្ជើញ រាប់បាត្រព្រះសង្ឃចំនួន ១០០ អង្គ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ជាខួបគម្រប់១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ “ព្រះបរបរតនកោដ្ឋ”។ ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


