ព័ត៌មានជាតិ
ព្រះរាជកម្មវិធី “១០០ ព្រះវស្សា នៃ ព្រះបិតាឯករាជ្យជាតិ” ចូលរួមដោយកំពូលថ្នាក់ដឹកនាំ និងសិល្បករល្បីៗ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងមូលនិធិ មុទិតា បានសហការរៀបចំ ព្រះរាជកម្មវិធី “១០០ ព្រះវស្សា នៃ ព្រះបិតាឯករាជ្យជាតិ” នារាត្រីថ្ងៃទី៣១ តុលា ឆ្នាំ២០២២ ដោយទទួលបានការយាង និងការអញ្ជើញ ទត និងទស្សនាការសម្តែង ដោយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះរាជវង្សានុវង្ស,




សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិស្សុទ្ធវង្សា សៅ ទី ហេងសំរិន, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។



ផ្ទាំងទស្សនីយភាព ដែលសម្តែង និងប្រគុំថ្វាយទត និងជូនទស្សនានោះ មានដូចជា របាំព្រះរាជទ្រព្យ និងការប្រគុំតន្ត្រី ចម្រៀង ជាស្នាព្រះហស្ថព្រះរាជនិពន្ធប្រកបដោយអត្ថន័យ អត្ថរសដ៏វិចិត្រ ប្រណីតប្រពៃ នៃអង្គព្រះវរបិតា សម្តេចឪ សម្តេចតា សម្តេចតាទួត សម្តេចតាលួត ធ្វើឱ្យយើងនឹកឃើញដល់អនុស្សាវរីយ៍ជាច្រើនអនេករបស់ព្រះអង្គ ជាពិសេសទឹកព្រះហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត ចៅលួតគ្រប់គ្នា។

កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាទាំងនោះមានដូចជា លោក ព្រាប សុវត្ថិ អ្នកនាង សុគន្ធ នីសា លោក ឆន សុវណ្ណរាជ អ្នកនាង មាស សុខសោភា លោក ដួង វីរៈសិទ្ធិ លោក ឯក ស៊ីដេ ព្រមទាំងសិល្បករ សិល្បការិនី បុរាណ សម័យជាច្រើនរូបទៀត។





សូមជម្រាបជូនថា មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការរៀបចំ ព្រះរាជកម្មវិធី “១០០ ព្រះវស្សា នៃ ព្រះបិតាឯករាជ្យជាតិ” នេះឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


