ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបញ្ហាចំពោះមុខ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយមេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា ដោយបានលើកឡើងថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ។ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្នុងការជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថេត ផូន (Thet Pone) មេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា បានថ្លែងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងការឧបត្ថម្ភសម្ភារបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការជួយដោះស្រាយនូវបញ្ហាចំពោះមុខនានាក្នុងនាមជាប្រធានអាស៊ាន។ លោក សម្តែងនូវការជឿជាក់ថា ប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា នឹងបន្តចំណងកិច្ចសហប្រតិបត្តិការដ៏ល្អតទៅទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌតំបន់។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ថេត ផូន (Thet Pone) មេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


