ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ កើនឡើងជាង ១ ម៉ឺននាក់
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២នេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបប្រមាណជិត ១៣ ម៉ឺននាក់មានការកើនឡើងជាង ១ ម៉ឺននាក់បើប្រៀបធៀបទៅនឹងការប្រឡងឆ្នាំមុន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៣ វិច្ឆិកានេះថា តាមតួលេខបណ្តោះអាសន្នគិតត្រឹមថ្ងៃទី ១២ វិច្ឆិកានេះ មានបេក្ខជនប្រឡងបាក់ឌុបសរុបមានចំនួន ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨ នាក់ ចែកជា ២២១ មណ្ឌលកើន១៧ មណ្ឌល និងមានបន្ទប់ ៥១៧៤ បន្ទប់កើនឡើង ៥៥៩ បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន៣ មណ្ឌលនិងថ្នាក់វិទ្យសាស្រ្តសង្គម កើន១៤ មណ្ឌលដោយថ្នាក់វិទ្យាសាស្រ្តមាន៧៦មណ្ឌលស្មើនឹង ១ ៧៤៣បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន ១៤៥ មណ្ឌលស្មើនឹង ៣ ៤៣១ បន្ទប់។
ចំនួនបេក្ខជនដាក់ពាក់ប្រឡងឆ្នាំនេះ បើធៀបទៅនឹងការប្រឡងឆ្នាំ២០២១កន្លងទៅឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន ១១៤១៨៧ នាក់ស្ រី៥៧១២៣នាក់ចែកជា ២០៤មណ្ឌលត្រូវជា ៤៦១៥ បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩៦១០ នាក់ស្រី ២៣៦៨៣ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៧៤៥៧៥ នាក់ស្រី ៣៧៧១៤នាក់។
ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់មានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២០១៦ នាក់ស្មើនឹង៦៥.៦៥ ភាគរយក្នុងបេក្ខជនជាប់និទ្ទេសAចំនួន ១៧៥៣នាក់។
ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា
២០២១-២០២២ ដែលត្រូវរៀបចំថ្ងៃទី២១និងទី២២ខែវិច្ឆិកាឆ្នាំ ២០២២ទៅថ្ងៃទី៥និងទី៦ខែធ្នូឆ្នាំ២០២២វិញ ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាជាតិនិងបុណ្យជាតិ និងដើម្បីឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


