ព័ត៌មានជាតិ
កម្ពុជា នាំចេញកសិផលកសិកម្មមានតម្លៃជាង ៣ពាន់លានដុល្លារ ១០ខែឆ្នាំនេះ
ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញកសិផលកសិកម្ម ទៅកាន់គោលដៅទីផ្សារក្រៅប្រទេសមានចំនួន ៣០៦ ៩៩៧២៣៨៩,០៨ ដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញអង្ករមានចំនួន៤៣ ៥៤០៧៨៩៥ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន៤៩២ ៩០២៦២៤ដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូងអង្ករចំនួន២១៤១៦៦១៨៣០,០៨ដុល្លារអាមេរិក។
របាយការណ៍ដដែលបានបន្តថា ការនាំចេញចេញអង្ករ មានចំនួន ៥០៩២៤៩តោន កើន១០,៦៧%។ ការនាំចេញស្រូវមានចំនួន២៤៤០១១២តោនថយចុះ៨,២៧% ។ ដោយឡែក ការនាំចេញក្រៅពីស្រូវអង្ករ មានចំនួន៤៦៦៩៩៧៤,២៥តោនកើន១០,៦៣ភាគរយ។

ជាមួយគ្នានេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានចំនួន១៦៧០០៩០ តោនកើនឡើងចំនួន ២៤,៩៨%។ ដំឡូងមីស្រស់មានចំនួន ១១២៩០០០តោន កើនឡើងចំនួន ៥១,៨០%។ ម្សៅដំឡូងមីមានចំនួន ៥២០៩៣តោន កើនឡើងចំនួន៩៣,១៤%។ កាកសំណល់ដំឡូងមីមានចំនួន ៩១៧៩,៣៩តោន កើន២៥,៨១%។ គ្រាប់ស្វាយចន្ទីឆៅមានចំនួន ៤៦៩៥១៥,១៥តោនថយ៤៨,៥៩%។ គ្រាប់ស្វាយចន្ទីកែឆ្នៃចំនួន៥៩៩,៩៣តោនថយចុះ៥៨,៩៣%។ គ្រាប់ពោតមានចំនួន ១៥៤៩៤៨,៩៤តោន ថយចុះ១,៣៩%។គ្រាប់សណ្ដែកបាយមានចំនួន ៣៥០២៥,០១តោនកើនឡើង៣៨,១៥%។ គ្រាប់សណ្តែកសៀង មានចំនួន ១១៥៩៣៥តោន កើនឡើង១២២,០៥%។
ចំណែកផ្លែចេកស្រស់មានចំនួន ៣២៥៨៥៩,៧២តោនថយ១១,៧៩%។ ផ្លែស្វាយស្រស់មានចំនួន១៣៨៣៧៧,៥៥ តោនថយ៣១,៥៤%។ ដំណាប់ស្វាយមានចំនួន ១៥៨១៦៦៩តោន កើនឡើង១,០៦%។ ដូងប្រេងមានចំនួន ៥៤៨៧៨,៧០តោន កើន ១២,៥១%។
ម្រេចមានចំនួន ៧៧០៤,២៥តោនថយចុះ៧២,១២%។ថ្នាំជក់ចំនួន៥៦៩៧,២៥៤តោនកើន៤៤,៨២%។បន្លែចម្រុះមានចំនួន៨០,៤៧តោនថយចុះ៤,៦៦%មិងផលិតផល៩៣មុខផ្សេងទៀតមានចំនួន៤៨៥១៧៣,២០តោន។
គួរបញ្ជាក់ថា ឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលកសិកម្ម ទៅកាន់គោលដៅទីផ្សារក្រៅប្រទេសមានតម្លៃចំនួន ៤ ៩៦៧ ៨៥២ ៧១៣ ដុល្លារអាមេរិក៕ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


