ព័ត៌មានជាតិ
ប្រជានេសាទលក្ខណៈគ្រួសារខេត្តបាត់ដំបង នៅតែខ្វះខាតត្រីធ្វើប្រហុកផ្អក
ប្រជានេសាទក្នុងសហគមន៍ធ្វើប្រហុកផ្អកក្នុងខេត្តបាត់ដំបងនៅតែបន្តត្អូញត្អែរ ខណៈឆ្នាំនេះក៏មិនខុសប៉ុន្មានឆ្នាំមុននៅតែមានការខ្វះខាតសម្រាប់ផលត្រីផ្គង់ផ្គង់ក្នុងគ្រួសារនិងលក់ដូរដោះស្រាយជីវភាព។

បើទោះបីកន្លងទៅអាជ្ញាធរខេត្តចាត់វិធានការបង្ក្រាបការនេសាទខុសច្បាប់ជាបន្តបន្ទាប់ តែបទល្មើសនៅតែកើតឡើងដោយពលរដ្ឋលើកជាសំនួរថា តើមកពីកត្តាអ្វី?
ពាក់ព័ន្ធករណីខាងលើនេះ លោក ពុំ ចិន មេឃុំកោះជីវាំង បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមករានេះថា ឆ្នាំនេះផលនេសាទបានប្រសើរជាងឆ្នាំមុនបន្តិចប៉ុណ្ណោះ គឺរកបានខ្លះនៅមានទឹកច្រើនដល់ពេលទឹកស្រកគឺរកមិនបាននោះទេ។


លោកបានលើកឡើងប្រហាក់ប្រហែលប្រជាសហគមន៍ដែរថា ផលត្រីនៅតែមិនសូវសំបូរដោយសារបទល្មើសនេសាទនៅតែកើតមាន បើទោះបីមានសកម្មភាពបង្ក្រាបខ្លះ ក៏ឈ្មួញខិលខូចនៅតែបន្តសកម្មភាពដដែល។
ការលើកឡើងពីលោកមេឃុំរូបនេះ ក៏មិនខុសពីការលើកឡើងរបស់លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍បឹងទន្លេសាបនោះទេ ដោយលោកមើលឃើញថា ផលត្រីសម្រាប់ធ្វើប្រហុកផ្អកឆ្នាំនេះមានការខ្វះខាតដូចឆ្នាំកន្លងទៅដែរ ខណះបទល្មើសនៅតែកើតមានឡើងមិនឈប់ឈរ ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនមច្ចាជាតិយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជល់ផលខេត្តបានឲ្យកម្ពុជាថ្មីបញ្ជាក់ថា ក្រោយពីមានការបង្ក្រាបជាបន្តបន្ទាប់ចំនួនត្រីបានកើនឡើងប្រមាណ ១៥ភាគរយក្នុងឆ្នាំ២០២២។
លោកបន្តថា កត្តាដែលធ្វើឲ្យចំនួនត្រីកើនឡើងគឺលោកបានសម្គាល់លើ៣ចំណុចគឺទី១-ទប់ស្កាត់បទល្មើសតាមរយះការដកហូតដីព្រៃអភិរក្សពីប្រជាកសិករដែលបានកាប់ដុតទន្ទ្រានកន្លងទៅ។ ទី២-ទប់ស្កាត់បទល្មើសដោយចុះបង្ក្រាបជាបន្តបន្ទាប់លើគោលដៅសំខាន់ៗ និងទី៣-គឺកត្តាទឹកធំដែលបង្កឲ្យត្រីមានកំណើន ហើយរដូវដែលប្រជានេសាទប្រមូលផលត្រីធ្វើប្រហុកផ្អកគឺមានតែ២ខែប៉ុណ្ណោះគឺក្នុងខែ១១និងខែ១២រហូតដល់ខែ១នេះត្រីបានស្បើយហើយរកមិនសូវបានទេ។
លោកបន្តថា ការពង្រឹងបទល្មើសនេសាទនៅតែជាប្រធានបទក្តៅនៅឡើយ។ ខាងមន្ត្រីជំនាញពាក់ព័ន្ធនៅតែបន្តចុះបង្ក្រាបខណះដែលក្រសួងនៅតែរឹតបន្តឹង ដោយខាងក្រសួងបានអញ្ជើញអាជ្ញាធរខេត្តនិងមន្ត្រីនៃមន្ទីរជំនាញនៅជាប់បឹងទន្លេសាបទាំងអស់ជួបប្រជុំដាក់ផែនការពង្រឹងបន្ថែមទៀតលើបទល្មើសពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


