ព័ត៌មានជាតិ
សាលក្រមកាត់ទោស សម រង្ស៉ី ត្រូវបានសមត្ថកិច្ចយកទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីនាល្ងាចថ្ងៃទី១២ ខែមករា មុននេះបន្តិចថា កាលពីថ្ងៃរសៀលនេះ សមត្ថកិច្ចបានយកសាលក្រមកាត់ទណ្ឌិត សម រង្ស៉ី អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រកាសកាលពីថ្មីៗនេះ ក្នុងសំណុំរឿង “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន៤ឆ្នាំទៀត ក្នុងនោះ ២ឆ្នាំលើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់លោកហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង២ឆ្នាំទៀត លើករណីញុះញង់កុំឱ្យប្រជាពលរដ្ឋសងបំណុលធនាគារ។
ក្រៅពីកាត់ទោសលោកសម រង្ស៉ី នៅក្នុងសវនាការនាព្រឹកថ្ងៃដដែល សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសគូកនរបស់លោកឈ្មោះទុំ ប៊ុនថន និងឈ្មោះប៊ុត ប៊ុនតិញ ដាក់ទោសក្នុងម្នាក់ៗ១ឆ្នាំ៨ខែ ដោយចាត់ទុកជាសាលក្រមចំពោះមុខជនជាប់ចោទ ព្រមទាំងកាត់ទោសមនុស្ស២នាក់ទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសរ(ម១) ក្នុងម្នាក់ៗ១ឆ្នាំ៦ខែ សម្រាប់សំណុំរឿងញុះញង់កុំឲ្យពលរដ្ឋសងបំណុលធានាគារ។

ជាមួយគ្នានេះ តុលាការក៏បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនក្រុមជនជាប់ចោទ ដែលកំពុងគេចខ្លួនតាមខ្លឹមសារអំណាចសាលក្រមរបស់តុលាការផងដែរ។
គួរជម្រាបជូនថា លោកសម រង្ស៊ី មានសំណុំរឿងស្អេកស្កះនៅកម្ពុជា ហើយទាក់ទងសំណុំរឿងខាងលើនេះ កាលពីខែមិថុនា ឆ្នាំ២០២០ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីសប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល” ផងដែរ តាមបណ្តឹងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាកូនប្រុសរបស់លោក ហុក ឡង់ឌី៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


