ព័ត៌មានជាតិ
ស្ថានទូតតួកគីនៅភ្នំពេញ បើកទទួលកញ្ចប់ជំនួយសម្រាប់ជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដីនៅតួកគី
ស្ថានទូតតួកគីនៅរាជធានីភ្នំពេញ បានជូនដំណឹងដល់អ្នកដែលមានបំណងចង់បរិច្ចាគកញ្ចប់ជំនួយដល់ជនរងគ្រោះ ដោយគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានៅតួកគី អ្នកអាចនាំយកកញ្ចប់ជំនួយនោះមកកាន់ស្ថានទូតតួកគីនៅរាជធានីភ្នំពេញ។ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី កាលពីវេលាទាបភ្លឺ នាថ្ងៃចន្ទ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសរាប់ម៉ឺននាក់។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតតួកគីនៅរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងកាលពីថ្ងៃទី ៨ ខែកុម្ភៈកន្លងទៅនេះថា «ប្រជាពលរដ្ឋតួកគី និងមិត្តភ័ក្តិកម្ពុជា ក៏ដូចជាមិត្ដផ្សេងទៀត ដែលមានបំណងចង់បរិច្ចាគកញ្ចប់ជំនួយដល់ជនរងគ្រោះ ដោយគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានៅតួកគី អ្នកអាចនាំយកកញ្ចប់របស់ពួកអ្នកទៅកាន់ស្ថានទូត (អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ក្នុងអំឡុងពេលម៉ោងធ្វើការ»។

សម្រាប់កញ្ចប់ ដែលត្រូវដឹកជញ្ជូននៅម៉ោងមិនធ្វើការ សូមទាក់ទងមកជាមុនតាមរយៈ +855 12 464 051។ សម្រាប់ការសាកសួរបន្ថែមទាក់ទង នឹងស្ថានភាពនៅតួកគី អ្នកអាចទូរស័ព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនងកុងស៊ុល (+903122922929)។

ជាមួយគ្នានេះ ស្ថានទូតតួកគីនៅរាជធានីភ្នំពេញ ក៏នឹងបើកសៀវភៅរំលែកទុក្ខដល់អ្នក ដែលចង់រំលែកទុក្ខសម្រាប់ជនរងគ្រោះ។ អ្នកដែលចង់សរសេរសាររំលែកទុក្ខ អាចមកកាន់ស្ថានទូត នៅថ្ងៃសុក្រ (១០ កុម្ភៈ ២០២៣) ចន្លោះពីម៉ោង ១០:០០ ដល់ ១២:០០ ដល់១៤:០០-១៨:០០។ អ្នកដែលមិនអាចមកកាន់ស្ថានទូតក៏អាចផ្ញើសាររំលែកទុក្ខតាមអ៊ីមែលទៅកាន់អាសយដ្ឋានអ៊ីមែលដូចខាងក្រោម៖[email protected]។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ប្រទេសកម្ពុជា មានក្តីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្ម នៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍ នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ឋពរសព្វសាធុការ ជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្ដារឡើងវិញឆាប់រហ័ស។
ជាមួយគ្នានេះ ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


