ព័ត៌មានជាតិ
ខេត្តកំពង់ចាមនៅសល់តំបន់គ្រាប់បែកចង្កោមជាង ៥០០ ទីតាំង មិនទាន់បោសសម្អាត
បើទោះបីជាខេត្តកំពង់ចាមបានប្រកាសជាខេត្តអស់គ្រាប់មីនប្រឆាំងមនុស្សក្តី ក៏ខេត្តនេះនៅប្រឈមនឹងតំបន់គ្រាប់បែកចង្កោម និងតំបន់រងការទម្លាក់គ្រាប់បែកជាង ៥០០ ទីតាំងស្មើនឹងជាង ១០០ ហិចតាដែលនៅមិនទាន់បានបោសសម្អាតនៅឡើយ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា បើទោះបីជាខេត្តកំពង់ចាមបានប្រកាសអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សក៏ពិតមែន ប៉ុន្តែខេត្តកំពង់ចាមក៏នៅមានសេសសល់តំបន់គ្រាប់បែកចង្កោមមានចំនួន ២១៨ ទីតាំងស្មើនឹងជាង ៤៣ គីឡូម៉ែត្រក្រឡា និងតំបន់រងការទម្លាក់គ្រាប់បែកចំនួនជិត៣០០ ទីតាំង មានផ្ទៃដីជាង ៦៤,៣០០ ហិចតាទៀតនៅមិនទាន់បានបោសសម្អាតនៅឡើយទេ។
លោកអគ្គនាយកស៊ីម៉ាក់ បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរួមគ្នាប្រុងប្រយត្ន័ជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបញ្ចៀសឱ្យបាននូវហានិភ័យនិងគ្រោះថ្នាក់ដែលអាចបង្កឱ្យរបួស ស្លាប់ និងខូចខាតទ្រព្យសម្បតិ្ត។

ក្រោមមូលបទ ”ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” របស់ប្រមុខរដ្ឋាភិបាល អង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីននៅតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលនៅសល់និងមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិក្នុងខេត្តកំពង់ចាមចំនួន ១១ ចម្ការមីន មានផ្ទៃដីសរុបចំនួន១.០០៣.១៣៦ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះចំនួន ៧១ គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយក្នុងកិច្ចប្រតិបត្តិការ ដែលត្រូវបានបិទបញ្ចប់តំបន់មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តកំពង់ចាមទាំងស្រុង។
ខេត្តកំពង់ចាមមានចម្ការមីនសរុបចំនួន៣៩០ មានផ្ទៃដីសរុបចំនួន ៤៣.៩៣៥.២៨០ម៉ែត្រក្រឡា អង្គភាព CMAC បានធ្វើការបោសសម្អាតចម្ការមីនទាំងនោះ ចាប់ពីឆ្នាំ១៩៩៤-២០២២ ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៤.០៧០គ្រាប់ ក្នុងនោះមានគ្រាប់មីនប្រឆាំងមនុស្សចំនួន៧១៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១២៥គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន១០.១២៨គ្រាប់ ព្រមទាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៣.១០១គ្រាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


