ព័ត៌មានជាតិ
សួនច្បារថ្មី នៅមាត់បឹងតាកែវ នឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំ
សួនច្បារថ្មីមួយទៀតនៅទីរួមខេត្តតាកែវ ដែលសាងសង់សម្រេចបានជាង៨០ភាគរយហើយ នៅដើមឆ្នាំ២០២១ និងត្រូវរួចរាល់នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះហើយ។

ជាមួយការកែលម្អពង្រីកសួនច្បារមាត់បឹងតាកែវ ឲ្យកាន់តែមានសភាពធំទូលាយ និងមានសោភ័ណភាពស្រស់ស្អាតឡើងថែមមួយកម្រិតធំទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បានមកលេងកម្សាន្ត ធ្វើលំហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បែបបរិយាកាសធម្មជាតិមាត់បឹងតាកែវផងនោះ រដ្ឋបាលខេត្តតាកែវបានជំរុញនិងពន្លឿនការសាងសង់ឲ្យបានឆាប់រហ័ស។



ជាមួយនិងការប្រែមុខមាត់ថ្មីលើការអភិវឌ្ឍន៍ នៅក្នុងខេត្តតាកែវនេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា ពិតណាស់ក្នុងខេត្តតាកែវ បាននឹងកំពុងឈានទៅរកចំណុចអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ មិនថាតែសួនច្បារធំៗទាំងនេះនោះទេ គឺមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កៅស៊ូ និងថ្នល់បេតុងជាច្រើនខ្សែ ដែលកំពុងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរលើដងផ្លូវ ដឹកទំនិញកសិផលមកលក់នៅតាមទីផ្សារនានា ផងដែរ។ លើសពីនោះទៀត ការស្តារនៅហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងប្រព័ន្ធលូបង្ហូរទឹកមិនឲ្យលិច ក៏បានធ្វើឲ្យហាងឆេងដីរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តមានការកើនឡើងមួយកម្រិតថែមទៀត ផងដែរ។

លោកអភិបាលខេត្តបន្តថា នៅដើមឆ្នាំ២០២១នេះ គឺយើងបានសម្រេចនៅការកែលម្អពង្រីកសួនច្បារថ្មីនេះ គឺសម្រេចបាន៨៥ភាគរយហើយ និងគ្រោងបញ្ចប់គម្រោងនេះ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ មិនតែប៉ុណ្ណោះខេត្តក៏បានពង្រីកប្រព័ន្ធសរសៃឈាមសេដ្ឋកិច្ច ដែលអាចនិយាយបានថា ជាការជួសជុល ចាក់ពង្រីកថ្នល់កៅស៊ូប្រភេទ DBST ជាច្រើនខ្សែថែមទៀតនៅតាមតំបន់ជាយក្រុងដូនកែវ តភ្ជាប់ជាមួយបណ្តារស្រុកផ្សេងៗនៅជាប់គ្នា ដើម្បីសម្រួលដល់ការងារដឹកជញ្ជូនផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការ ផ្សេង យកមកចែកចាយលក់នៅតាមទីផ្សារធំ នៅក្នុងចំណុចកណ្តាលនៃបេះដូងខេត្តតាកែវតែម្តង។

ទន្ទឹមនិងការទទួលបាននូវសមិទ្ធផលថ្មីៗនេះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាចូលរួមថែរក្សាឲ្យបានចំពោះការសម្អាតបរិស្ថានល្អស្អាតនេះសម្រាប់សួនច្បារ ដោយឡែកសម្រាប់ផ្លូវថ្នល់ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់លើដងផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន រួមគ្នាជាមួយនិងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសឲ្យធ្លាក់មកនូវកម្រិតទាបបំផុត៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ អភិបាលខេត្តតាកែវ បញ្ជាឲ្យអាជ្ញាធរចុះស្រាវជ្រាវ ករណីជួលដីធ្វើស្រែតាមព្រំដែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


