ព័ត៌មានជាតិ
តើស្ត្រី ២ រូបដែលទទួលបានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក ជានរណា?
ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិដល់ស្ត្រីចំនួន២រូប ជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ។ តាមរយៈប្រព័ន្ធតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងគោលដៅរក្សាស្ត្រី ២រូបនេះបម្រើវិស័យការពារជាតិរយៈពេលវែង គឺចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង»។

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ចំពោះលោកស្រី ដាំ ដារីនី ដែលជារដ្ឋលេខាធិការក្រសួងការពារជាតិ ខណៈលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានប្រគល់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ។
លោកស្រី ដាំ ដារីនី គឺជាស្ត្រីមួយរូបដែលបានកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ចាប់តាំងពីអំឡុងឆ្នាំ២០១៤។ មុនកាន់តំណែងជារដ្ឋលេខាធិការនេះ លោកស្រី ដាំ ដារីនី ធ្លាប់បានបម្រើការងារជាមន្ត្រីនៃក្រសួងកិច្ចការនារី ក្នុងតួនាទីជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។ បន្ទាប់មកស្ត្រីរូបនេះ ក៏បានបំពេញតួនាទីជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៤ (ឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៣)។

ក្នុងតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ទទួលបន្ទុកលើការងារយេនឌ័រ ការងារនាយកដ្ឋាននីតិកម្ម និងការងារវិទ្យាស្ថានវិទ្យាសាស្រ្ដសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។ ចំពោះការងារបក្ស លោកស្រី គឺជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលទទួលបន្ទុកជាប្រធានផ្នែកសិល្បៈ និងកីឡា ព្រមទាំងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ។
បន្ថែមពីនេះ លោកស្រី ដាំ ដារីនី ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដែលតួយ៉ាងលោកស្រី បានកំពុងដឹកនាំចលនាយុវជននៅទូទាំងប្រទេសតាមរយៈតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន។ តាមរយៈតួនាទីនេះ លោកស្រី ដាំ ដារីនី ត្រូវបានចាត់ទុកថា ជាស្ត្រីឆ្នើមមួយរូប ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងធនធានក្នុងបុព្វហេតុជាតិ និងការលើកកម្ពស់តម្លៃយុវជនកម្ពុជានៅលើឆាកអន្តរជាតិ។

ដោយឡែក លោកស្រី ម៉ាលី សុជាតា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងឆ្នាំអំឡុងឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។ មុនតែងតាំងតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិ គឺលោកស្រី ម៉ាលី សុជាតា ធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី។ លោកស្រី ម៉ាលី សុជាតា ជាសកម្មជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមតស៊ូមតិជាមួយតំណាងយុវជននៃគណបក្សដទៃផ្សេងទៀតក្នុងកម្មវិធីអ្នកបន្តវេន។
លើសពីនេះ លោកស្រី ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាសមាជិកាគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


