ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការគាំពារ និងការអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យអនុវត្តកញ្ចប់អប់រំមាតាបិតាស្ដីពីការចិញ្ចឹមបីបាច់កុមារតូច កាលពីថ្ងៃទី ៨ មិថុនា លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលបានកំណត់ចក្ខុវិស័យថា ៖ “កុមារតូចទាំងអស់ ចាប់តាំងពីកំណើតរហូតដល់អាយុក្រោម ៦ ឆ្នាំ ត្រូវទទួលបានសេវាគាំពារ និងអភិវឌ្ឍន៍ ជាពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា”។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ស្ថិតក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាពមានការកើនឡើងពី ៨ ៩១១ ថ្នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤ ដល់ ១៤ ៩៥៦ ថ្នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងនោះឆ្នាំសិក្សា ២០២២-២០២៣ ថ្នាក់មត្តេយ្យសិក្សារដ្ឋមាន ៨ ៤៥២ ថ្នាក់មត្តេយ្យសិក្សាសហគមន៍មាន ៣ ៤៥៩ (ក្នុងនោះមត្តេយ្យសិក្សាសហគមន៍មានលក្ខណៈស្តង់ដារមាន ១ ៣០៥ ថ្នាក់) និងថ្នាក់មត្តេយ្យសិក្សាឯកជនមាន ៣ ០៤៥។ ចំពោះកុមារអាយុ ៥ ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចគ្រប់រូបភាព ៦៤.៨% រីឯកុមារ ៣៦% ផ្សេងទៀត ដែលមិនទាន់ទទួលបានអត្ថប្រយោជន៍ នៃការអភិវឌ្ឍ ចាំបាច់ត្រូវរួមគ្នាវិនិយោគបែបពហុវិស័យ ដើម្បីពួកគេមានលទ្ធភាពទទួលបានការអប់រំបានទាន់ពេលវេលា ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិត នៃការសិក្សា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងក៏លើកទឹកចិត្តមាតាបិតា ឲ្យដើរតួនាទីយ៉ាងសកម្មក្នុងការជួយដល់កុមារតូចបានទទួលការសិក្សាពីដំបូង តាមរយៈការទទួលចំណេះដឹងពីគ្រូមត្តេយ្យសិក្សា និងអ្នកជំនាញផ្សេងទៀត ដើម្បីជួយពួកគេឲ្យយល់ដឹងពីសារៈសំខាន់ នៃការគាំពារ និងអភិវឌ្ឍន៍កុមារតូច»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


