ព័ត៌មានជាតិ
លោកស្រី ជា សិរី ណែនាំដល់យុវជនលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីអំពើទាំងឡាយដែលសង្គមស្អប់ខ្ពើម
លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានណែនាំដល់យុវជនលេងកីឡាឱ្យបានគ្រប់ៗគ្នាដើម្បីសុខភាព និងចាកឆ្ងាយពីអំពើទាំងឡាយដែលសង្គមស្អប់ខ្ពើម។

ថ្លែងក្នុងពិធីបិទការប្រកួតបាល់ទាត់មិត្តភាពយុវជនឃុំប្រាសាទ និងកំពង់ថ្ម ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” កាលពីថ្ងៃទី១៨មិថុនា លោកស្រីបានមានប្រសាសន៍ថា « ការលេងកីឡាមិនត្រឹមតែផ្ដល់ឱ្យយុវជនយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងបង្ហាញការរីកចម្រើននៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនពិសេសក្នុងស្រទាប់យុវជនឲ្យប្រព្រឹត្តិតែអំពើល្អ និងចាកឆ្ងាយពីអំពើផងទាំងឡាយណាដែលសង្គមស្អប់ខ្ពើមផងដែរ»។

លោកស្រី ជា សិរី វាយតម្លៃខ្ពស់ចំពោះការចូលរួមប្រកួតរបស់យុវជនជាកីឡាករទាំងអស់ ដែលបានធ្វើឲ្យការប្រកួតប្រព្រឹត្តិទៅដោយប្រកបដោយលទ្ធផលល្អក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាព ។ លោកស្រីបានបញ្ជាក់ថា កាលដែលយើងមានឱកាសបានរៀបចំការប្រកួតកីឡាកម្រិតថ្នាក់ឃុំ ស្រុក ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យកន្លងទៅនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ដូចនេះយុវជនយើងត្រូវចងចាំនិងត្រូវរួបរួមគ្នាការពារសន្តិភាពនេះឲ្យបានដាច់ខាត។

ជាមួយនេះដែរលោកស្រីបានអំពាវនាវដល់យុវជនត្រូវខិតខំបន្តប្រឹងប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អដើម្បីជួយដល់គ្រួសារ ក៏ដូចជាសង្គមជាតិ ជាពិសេសឲ្យក្លាយជាកម្លាំងស្នូលនៃការអភិវឌ្ឍជាតិនាពេលខាងមុខ ដែលរាជរដ្ឋាភិបាលនឹងផ្ដល់ឱ្យការងារយ៉ាងច្រើននៅគ្រប់វិស័យ។

សូមរំលឹកថាការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្មនេះមានរយះពេល៤ សប្តាហ៍។ជាលទ្ធផលជ័យលាភី លេខ ១ បានទៅក្រុមយុវជនឃុំកំពង់ថ្មទទួលបានពាន១និងថវិកា១ លានរៀល,លេខ ២ បានទៅក្រុមយុវជនឃុំប្រសាទទួលបានថវិកា៧០ ម៉ឺនរៀល លេខ៣ថវិកា៥០ម៉ឺនរៀលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាករយុវជនមកពីបណ្ដាភូមិរបស់ឃុំទាំង២ផងដែរ។

ក្នុងឱកាសនោះលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី២ខ្នងដល់គ្រួសារខ្វះខាតរស់នៅភូមិស្រែតាកោ ឃុំប្រាសាទដែលជាអំណោយមនុស្សធ៌មរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកលោកស្រី ខៀវ ស៊ីណា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


