ព័ត៌មានជាតិ
លោក ឌិត ទីណា៖ ត្រូវរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិ ដើម្បីជាប្រយោជន៍រួមយូរអង្វែង
រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ កាលពីថ្ងៃទី២៦ ខែមិថុនា បានអំពាវនាវដល់ប្រជាសហគមន៍ឲ្យមានការរួមគ្នា ថែរក្សា និងការពារសម្បត្តិធម្មជាតិដែលនៅសេសសល់ ទុកជាផលប្រយោជន៍រួមសម្រាប់រយៈពេលយូរអង្វែងទៅមុខទៀត។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រជាសហគមន៍ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ដែលក្រសួងបានប្រគល់ឱ្យ តាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរ ប្រកបដោយគុណភាព និងភាពរួសរាយរាក់ទាក់ មិនថាភ្ញៀវទេសចរជាតិ-អន្តរជាតិឡើយ។
លោកបន្តថា សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៥ បានចុះបញ្ជីផ្ទៃដីព្រៃឈើទំហំជាង១ម៉ឺនហិចតាសម្រាប់ សហគមន៍១១ភូមិ ក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន ធ្វើការការពារ និងអភិរក្ស ដើម្បីបម្រើដល់វិស័យទេសចរណ៍ ដោយសារព្រៃឈើនៅតំបន់នោះ សម្បូរធនធានធម្មជាតិចម្រុះ មានសត្វស្លាប ទឹកធ្លាក់ ពើងថ្មដុះរៀងដូចចង្រ្កានរាប់រយ កន្លែងគយគន់ទេសភាពព្រៃឈើ និងមានព្រៃឈើតូចធំជាច្រើនកន្លែងជាដើម។ សហគមន៍ព្រៃឈើចង្រ្កាន្តរយ មានទីតាំងស្ថិតនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីក្រុងសៀមរាប។

បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោមមូលនិធិរបស់សមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបានរៀបចំ កែលម្អ និងបង្កើតឡើង ដើម្បីបម្រើដល់ភ្ញៀវទេសចរមកលេងកម្សាន្តក្នុងជំហានដំបូង ដែលមានដូចជា កន្លែងបោះតង់ ផ្សារកសិផលសហគមន៍ កន្លែងបុគ្គលិកស្នាក់នៅ ប្រព័ន្ធទឹកស្អាត កសាងផ្លូវបេតុងប្រវែង១០គីឡូម៉ែត្រ និងស្តារអូរបានប្រវែង៥គីឡូម៉ែត្រជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


