ព័ត៌មានជាតិ
បច្ច័យរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនវត្តឧត្តមត្រៃសិក្ខារាម ក្នុងខេត្តបាត់ដំបង
កាលពីព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកបច្ច័យរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន០១ម៉ឺនដុល្លារ ប្រគេនវត្តឧត្តមត្រៃសិក្ខារាម ហៅកំប្រង់ ស្ថិតក្នុងឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង។


បច្ច័យចំនួន ០១ ម៉ឺនដុល្លារនេះ ប្រគេនព្រះចៅអធិការវត្តខាងលើ គឺដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា ដែលស្ថិតក្នុងបរិវេណវត្ត ហើយទីអារាមនេះ ស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដាច់ស្រយាលពីទីប្រជុំជន ក៏ជាទីអារាមថ្មីទើបតែកកើតធ្វើឲ្យពុំមានការកសាងអ្វីច្រើននោះទេ ។ ព្រះចៅអធិការមានសង្ឃដីកា សូមផលានិសង្ស ជូនទៅដល់ដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកទទួលយកមនុញ្ញផល និងសូមឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ។


សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏បានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលក្នុងទីអារាមនេះនូវបច្ច័យចំនួន៥០០០ដុល្លារ ដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


