ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បន្តផ្អាកជើងហោះហើរត្រង់មកកាន់កម្ពុជារហូតដល់ដំណាច់ខែតុលា
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានបញ្ជាក់ថា នឹងបន្តផ្អាកជើងហោះហើរត្រង់ ភ្នំពេញ-ណារីតា រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយការបន្តផ្អាកជើងហោះហើរនេះ ដោយសាតែការរីករាលនៃជម្ងឺកូវីដ-១៩ ហើយក្រុមហ៊ុនចាប់ផ្តើមហោះហើរនៅពេលណាមួយសមស្រប នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបញ្ជាក់ថា ដោយសារបញ្ហានៃការរីករាលដាលជំងឺ Covid-19 នៅតែបន្តមាន ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន ALL NIPPON AIRWAYS (ANA) បានប្រកាសបន្តផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃទី២៧ ខែមករា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកក្នុងករណីអាចបើកជើងហោះហើរមុនពេលកំណត់ ក្រុមហ៊ុននឹងប្រកាសនៅពេលណាមួយសមស្រប។

សូមបញ្ជាក់ថា កាលពីកន្លងមកនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន។
ជាមួយគ្នានោះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ-ណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការមួយរយៈ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


