ព័ត៌មានជាតិ
វិស័យធានារ៉ាប់រង មានសន្ទុះរីកចម្រើន ជួយសេដ្ឋកិច្ចជាតិ ១.១៧% នៃ GDP
វិស័យធានារ៉ាប់រងកម្ពុជាមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ជិតពីរទសវត្សរ៍កន្លងមកនេះ។ នៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន៩៧ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ក្រុមហ៊ុនជើង សាធានារ៉ាប់រងចំនួន២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន៣ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។ ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៣២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាជាអត្រាប្រមាណ១,១៧% នៃផលិតផលក្នុងស្រុកសរុប GDP និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៥៣ ដុល្លារអាមេរិកក្នុងមួយនាក់។ នេះជាការបញ្ជាក់របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅក្នុង “ទិវាធានារ៉ាប់រង ២០២៣” នៅ ពហុកីឡដ្ឋានខេត្តកំពត នាពេលថ្មីៗនេះ។

បើតាមអគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ទិវាធានារ៉ាប់រងនេះបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣៖ ទី១)ជាការលើកកម្ពស់ ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ទី២) ជាការបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមាន ចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងអណត្តិទី៦របស់រាជរដ្ឋាភិបាល និងទី៣) ជាការ បង្ហាញដល់សាធារណជនឱ្យបានជ្រាបថា វិស័យធានារ៉ាប់រងជាផ្នែកដ៏សំខាន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលមានតួនាទីក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិ។

ជាមួយគ្នានេះ លោក រស់ សីល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ទីផ្សារ ធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលខាងមុខ ប៉ុន្តែទីផ្សារនេះ ក៏នៅមានបញ្ហាប្រឈមដោយកង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង់ដែលកត្តានេះទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបញ្ជ្រាបសាធារណជន បន្ថែមទៀតអំពីខ្លឹមសារ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង។
ដោយមើលឃើញនូវសក្តានុពល និងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ ទិវាធានារ៉ាប់រងនេះឡើងដោយសង្ឃឹមជឿជាក់ថា ទិវាធានារ៉ាប់រងនេះ នឹងរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមដល់ខេត្តកំពតផ្ទាល់ តាមរយៈការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តអំពី អត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការរុញសេវាធានារ៉ាប់រងឱ្យកៀកនឹងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ទិវាធានារ៉ាប់រង ២០២៣ នេះ មានកម្មវិធីពិព័ណ៌របស់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់សម្រាប់សាធារណជន និងមានបន្ថែមកម្មវិធី “រត់ដើម្បីការពារសុខភាព” ក្នុងស្មារតីជួយដល់កាកបាទក្រហម ខេត្តកំពតផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


