ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ បញ្ជាក់ថា បញ្ហាទឹកល្អក់នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង មិនប៉ះពាល់សុខភាពពលរដ្ឋទេ
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះពិនិត្យស្ថានភាពទឹកអូរល្អក់ នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង ដោយពលរដ្ឋសង្ស័យថា មានសារធាតុគីមី។

ប្រតិបត្តិការនេះដែរ លោក ណឹម ចាន់ថា ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកំពង់ធំ បញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតំបន់ស្រែព្រីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ រាយការណ៍ថា ទឹកអូរនៅតំបន់ស្នងអន និងតំបន់ស្រែព្រីង មានសភាពល្អក់ខុសធម្មតា ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភ មិនហ៊ានប្រើប្រាស់ ដោយខ្លាចមានសារធាតុគីមីហូរចេញពីក្រុមហ៊ុនអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំជី។

ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរខេត្តកំពង់ធំ រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្ដែង ជាលទ្ធផលឃើញថា បញ្ហាដែលធ្វើឲ្យទឹកអូរនៅតំបន់ផ្នែកខាងក្រោមមានសភាពល្អក់ ដោយសារប៉ុន្មានថ្ងៃមុននេះ ភ្លៀងធ្លាក់ខ្លាំងជួនពេលក្រុមជីកប្រឡាយក្រវាត់សម្រាប់ស្តុកយកទឹកប្រើប្រាស់នៅរដូវប្រាំង ជីកមិនទាន់រួចរាល់ ភ្លៀងធ្លាក់ខ្លាំងប៉ះលើដីដែលជីកថ្មីហូរនាំទៅតាមទឹកចូលក្នុងអូរផ្នែកទំនាប ធ្វើឲ្យទឹកនេះល្អក់ មានលំអងដីនៅជាមួយ។

លោកបញ្ជាក់ថា ទឹកនេះមិនមានធាតុណាមួយធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្នុងតំបន់នោះទេ។ បច្ចុប្បន្នទឹកចាប់ផ្ដើមថ្លាឡើងវិញហើយ ចំពោះអាចម៍ដីដែលហូរទៅតាមទឹកភ្លៀង ក៏ភាគីខាងក្រុមហ៊ុនបានទប់ស្កាត់រួចរាល់ មិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទៀតដែរ។

បើទោះបីជាយ៉ាងនេះក្ដី លោកប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកំពង់ធំ នៅតែបន្តតាមដាន និងពិនិត្យ ដើម្បីធានាបានថា ទឹកនៅតំបន់នោះមានសុវត្ថិភាពដល់សុខភាពប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ លោក ក៏បានអគុណដល់ប្រជាពលរដ្ឋដែលរាយការណ៍មកកាន់អាជ្ញាធរផងដែរ៕
អត្ថបទ ៖ ឈាង មករា






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


