ព័ត៌មានជាតិ
ត្រីភាគីបន្តបើកកិច្ចប្រជុំលើកទី៣កំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤នៅព្រឹកនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ រួមមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងបន្តបើកកិច្ចប្រជុំលើកទី៣ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាលើកទី៣ហើយ ខណៈលើកទី១ត្រីភាគីបានរៀបចំប្រជុំនៅថ្ងៃទី១៦សីហា និងលើកទី២នៅថ្ងៃទី២៨សីហាឆ្នាំ២០២៣។ ប៉ុន្តែភាគីទាំងបីនៅមិនទាន់បានដាក់តួលេខណាមួយនៅឡើយទេ។ គេរំពឹងថា កិច្ចប្រជុំលើកទី៣នេះភាគីទាំងបីនឹងដាក់តួលេខរៀងៗខ្លួនដើម្បីធ្វើការចចារកំណត់តួលេខមួយច្បាសលាស់សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៤។

បើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានឱ្យដឹងថា ខាងភាគីសហជីពបានរកឃើញតួលេខចំនួនពីរសម្រាប់ដាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺទី១តួលេខ២១២ដុល្លារ និងទី២ តួលេខ២២០,២ដុល្លារ ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតឆ្នាំ២០២៣មានចំនួន២០០ដុល្លារក្នុងមួយខែ ។

គួរបញ្ជាក់ថា កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បានសម្រេចរៀបចំកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលចំនួន៧លើក គឺនៅថ្ងៃទី១៦សីហា ថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១,ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២
ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


