ព័ត៌មានជាតិ
ថ្ងៃនេះ លោក ប៉េង ពោធិ៍សា ចូលធ្វើជាអភិបាលខេត្តស្វាយរៀងជាផ្លូវការ
លោក ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀងថ្មីរបស់លោក ប៉េង ពោធិ៍សា។ លោក ប៉េង ពោធិ៍សា ត្រូវបានតែងតាំងជាអភិបាលខេត្ត ស្វាយរៀង ជំនួស លោក ម៉ែន វិបុល ដែលត្រូវចូលនិវត្តន៍។

លោក ស សុខា បានថ្លែងកោតសរសើរដល់ លោក ម៉ែន វិបុល ក្នុងអាណត្តិដែលលោកជាអភិបាលខេត្ត បានដឹកនាំ និងខិតខំអភិវឌ្ឍន៍ខេត្តស្វាយរៀងឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។ បន្ថែមលើពីនេះ លោក ស សុខា បានផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។ លោកប្រាប់ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

លោកបន្តថា ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពួតដៃគ្នា ដើម្បីអភិវឌ្ឍខេត្តស្វាយរៀងឲ្យកាន់តែរីកចម្រើននៅថែមទៀត ព្រមទាំងលើកកម្ពស់ការពារសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន និងសហប្រតិបត្តិការជាមួយប្រទេសជិតខាងឲ្យបានល្អ ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ ត្រូវបន្តផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជាការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


