ព័ត៌មានជាតិ
លោក សំបូរ មាណ្ណារ៉ា ថា យុវជនត្រូវដឹងពីនយោបាយជាតិ សេដ្ឋកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា បានលើកឡើងថា យុវជនមានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល។ ដើម្បីអាចចូលរួមអភិវឌ្ឍន៍ជាតិបានល្អ យុវជនត្រូវយល់ដឹងពីនយោបាយជាតិ នយោបាយសេដ្ឋកិច្ច និងជាធនធានមនុស្សល្អ។ លោកលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មាន កម្ពុជាថ្មី កាលពីសប្តាហ៍មុន។

ស្របជាមួយនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានប្រមុខដឹកនាំមានវ័យក្មេងផងនោះ យុវជន ក៏មានតួនាទីសំខាន់នៃកម្លាំងចលកររបស់ជាតិ។ ដូច្នេះ តើយុវជនអាចធ្វើអ្វីបានខ្លះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន? លោក សំបូរ មាណ្ណារ៉ា បានលើកយក ៣ចំណុច សម្រាប់យុវជនក្នុងការធ្វើដំណើរការកសាងជាតិឱ្យល្អជាមួយរាជរដ្ឋាភិបាល។

ទី១. យុវជនត្រូវស្វែងយល់ពីនយោបាយជាតិ ដូចជា ការកើតឡើងរបស់រាជរដ្ឋាភិបាល ជាមួយនឹងគោលនយោបាយបញ្ចកោណដែលស្របជាមួយសម័យបច្ចេកវិទ្យា សម្រាប់ឱ្យយុវជន និងកម្ពុជាអាចដើរទាន់ជាមួយប្រទេសជិតខាងបាន ។ ទី២. បន្ទាប់ពីនយោបាយជាតិ យុវជនត្រូវដឹងពីនយោបាយសេដ្ឋកិច្ច ព្រោះរដ្ឋាភិបាលថ្មី បានគិតពីយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិអាចអភិវឌ្ឍបាន ទោះបីជាមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលព្យាយាមបំពេញតម្លៃ និងការវិវត្តផ្នែកសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមទៀត។ មិនតែប៉ុណ្ណោះ នយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាជំរុញឱ្យមានការផលិត និងជំរុញឱ្យមានការនាំចេញឱ្យបានច្រើន ព្រមទាំងធ្វើយ៉ាងណាអាចនាំអ្នកវិនិយោគមកកម្ពុជាឱ្យបានច្រើន ដើម្បីបង្កើនការងារឱ្យប្រជាជន។

ទី៣. យុវជនត្រូវរៀនឱ្យចេះ រៀនឱ្យមានសមត្ថភាព រៀនឱ្យប្រាកដថា ខ្លួនមានចំណេះដឹង ព្រោះសមត្ថភាព និងចំណេះដឹង គឺត្រូវដើរទន្ទឹមគ្នា។ ចំណេះដឹង និងជំនាញនេះហើយ នាំឱ្យបង្កើតសមិទ្ធផលឱ្យជាតិ ជួយរដ្ឋាភិបាលក្នុងការបង្កើតការងារឱ្យជាតិ។ លោកសាស្ត្រាចារ្យ ក៏បានសំណូមពរឱ្យយុវជនកម្ពុជា យកចិត្តទុកដាក់កន្លែងធនធានមនុស្សឱ្យច្បាស់ ត្រូវខិតខំរៀនឱ្យមានសមត្ថភាពដែលបង្កើតសមិទ្ធផលបាន និងអាចបង្កើតការងារឱ្យមនុស្សផ្សេងទៀត ជួយដល់ប្រជាជនអាចមានការងារធ្វើ និងជាប្រយោជន៍សម្រាប់ជាតិ។ ទាំងនេះហើយ គឺជាកាតព្វកិច្ចរបស់យុវជនអាចអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


