ព័ត៌មានជាតិ
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងកម្ចីសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិចំនួន ១៥ផ្សេងទៀត។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ម្តេច ហ៊ុន ម៉ាណែត ទៅប្រទេសចិន កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០២៣។
គម្រោងស្ពានព្រែកប្រា-ចាក់អង្រែ ត្រូវបានក្រសួងសារធារណការ និងដឹកជញ្ជូន បញ្ចប់ការសិក្សារួចរាល់ហើយ គ្រោងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកន្លងមកថា គម្រោងស្ពាននេះ នឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍។
លើសពីនេះទៀត ការតភ្ជាប់ស្ពានពីត្រើយខាងលិច ទៅត្រើយខាងកើតនៃទន្លេបាសាក់ គឺជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។
សូមបញ្ជាក់ថា គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។
ស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រានេះ ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះដែរ មានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


