ព័ត៌មានជាតិ
ផ្លូវកៅស៊ូជិត ២ គីឡូម៉ែត្រ នៅក្រុងខេមរភូមិន្ទ កំពុងខូចខាត ពិបាកធ្វើដំណើរ
ផ្លូវកៅស៊ូជិត ២ គីឡូម៉ែត្រ ដែលជាផ្លូវសំខាន់ក្នុងក្រុងខេមរភូមិន្ទ បាននិងកំពុងរងការខូចខាតជាកំណាត់ៗ បង្កឲ្យពលរដ្ឋ ពិសេសអ្នកទេសចរពិបាកធ្វើដំណើរទៅមកអំឡុងរដូវវស្សា។

ក្រុមពលរដ្ឋដែលតែងតែធ្វើដំណើរ បានបង្ហាញក្តីមិនសប្បាយចិត្តចំពោះការធ្វើចរាចរណ៍លើកៅស៊ូសិរីកា នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះថា ពួកគាត់ពិតជាពិបាកជិះម៉ូតូឡានលើកំណាត់ផ្លូវកៅស៊ូ សិរីកា ដែលកំពុងខូចខាតយ៉ាងខ្លាំង ពោលចាប់ផ្ដើមពីចំណុចកែងផ្លូវស្ថានីយប្រេងឥន្ធនៈ សូនឹង រហូតដល់កែងផ្លូវបត់ចូលរមណីយដ្ឋានពាមក្រសោប ស្រុកមណ្ឌលសីមា។

បើតាមក្រុមពលរដ្ឋអ្នកដំណើរ និងអ្នកទេសចរ ចង់ឃើញមានអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធចុះពិនិត្យដោះស្រាយជួសជុលចំណុចផ្លូវប្រវែងជិត ២ គីឡូម៉ែត្រ ដែលខូចឲ្យបានទាន់ពេលវេលា ងាយស្រួលចរាចរណ៍ បើពុំនោះទេ ច្បាស់ទំហំ នៃការខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។

កំណាត់ផ្លូវសិរីកា ជិត ២ គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ មិនត្រឹមតែជាផ្លូវសម្រាប់ធ្វើដំណើរដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ តែវាក៏ជាប្រព័ន្ធគមនាគមន៍មួយដ៏មានសារៈសំខាន់ផងដែរ បម្រើប្រយោជន៍អ្នកទេសចរគ្រប់ទិសទីធ្វើដំណើរទៅលេងកម្សាន្តរមណីយដ្ឋានទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប។ បច្ចុប្បន្ន មិនចំពោះតែផ្លូវកៅស៊ូ ១ ខ្សែខាងលើនេះទេ ផ្លូវបេតុង និងកៅស៊ូ មួយចំនួនផ្សេងក្នុងក្រុងខេមរភូមិន្ទ ក៏រងការបាក់បែក ទឹកដក់ជំនន់ និងជង្ហុកជ្រៅរអិល ដែលជាហេតុនាំឲ្យពិបាកធ្វើដំណើរមិនថាតែរថយន្ត ឬ ម៉ូតូកង់ទេ។ ជាក់ស្ដែង វាងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

បញ្ហាដែលជាសេចក្ដីត្រូវការរបស់ពលរដ្ឋ ត្រូវបានលោក សុខ សុទ្ធី អ្នកនាំពាក្យខេត្តកោះកុង ឆ្លើយបំភ្លឺថា អាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានទទួលបានព័ត៌មាននេះរួចរាល់ហើយ ដោយគ្រោងនឹងចាត់ក្រុមការងារបច្ចេកទេសជួសជុលកែលម្អជាលក្ខណៈសិន ក្រោយអាកាសធាតុរាំងភ្លៀង។

លោក សុខ សុទ្ធី បានបន្ថែមថា សព្វថ្ងៃមានភ្លៀងធ្លាក់មិនសូវដាច់គ្រាប់នោះទេ ដូច្នេះប្រសិនបើជួសជុលពេលនេះក៏មិនរឹងមាំមានគុណភាពល្អអ្វីដែរ ហើយសុំការអធ្យាស្រ័យពីសំណាក់អ្នកប្រើប្រាស់ផ្លូវសិរីកា មេត្តាយោគយល់ចំពោះការធ្វើដំណើរ។

គេនៅចាំបានថា កាលពីឆ្នាំ ២០២២ រដ្ឋបាលខេត្តកោះកុង បានអ៊ុតកៅស៊ូ DBST លើកកម្ពស់ផ្លូវសិរីកានេះបានប្រវែង ៥ គីឡូម៉ែត្ររួចរាល់ហើយ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើរជូនពលរដ្ឋ និងអ្នកទេសចរ ពោលនៅសេសសល់តែជាង ២ គីឡូម៉ែត្រ ដែលកំពុងរងការខូចខាតខាងលើនេះទេ មិនមានថវិកាជួសជុលបំពេញបន្ថែម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


