ព័ត៌មានជាតិ
ទីតាំងពិឃាដមាន់ដ៏ធំមួយ កំពុងបង្ហូរទឹកស្អុយចូលស្ទឹងសង្កែ ក្បែរស្ថានីយរដ្ឋាករទឹក
ទីតាំងពិឃាដមាន់ដ៏ធំមួយ និងជាកន្លែងបោះដុំ កំពុងបង្ហូរទឹកសំអុយតាមអូរខាងក្រោយផ្ទះចូលទៅក្នុងទឹកស្ទឹងសង្កែអស់រយៈពេលរាប់ឆ្នាំមកហើយ។ អូរនេះ ធ្លាក់ចូលស្ទឹងសង្កែនៅខាងលើស្ថានីយបូមទឹករបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង គេមិនដឹងថា តើមន្ទីរបរិស្ថានមានការត្រូវរ៉ូវគ្នា ឬ យ៉ាងណានោះទេ ដោយគ្រាន់តែដឹងថា កន្លងមកខាងមន្ទីរធ្លាប់ជូនដំណឹងឲ្យផ្លាស់ប្ដូរទីតាំងម្តងហើយ រួចក៏ស្ងាត់ឈឹងរហូតបច្ចុប្បន្ន ឯការដំណើរការនៅតែដដែល។

ទីតាំងពិឃាដមាន់ដ៏ធំនេះ ស្ថិតជាប់ផ្លូវជាតិលេខ ៥៧ ក្បែរស្ពានវត្តគរ ត្រើយខាងលិច ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយនៅខាងមុខជាប់ផ្លូវជាតិ ហើយខាងក្រោយជាប់នឹងអូរវត្តគរ។ ទីតាំងនេះ ងាយស្រួលលាងសម្អាតមាន់ ហើយទម្លាក់ទឹកស្អុយចូលក្នុងអូរ ដើម្បីឲ្យទឹកនេះធ្លាក់ចូលទឹកស្ទឹងសង្កែ។ ចំពោះរោមនៅគរខាងមុខផ្ទះ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរខាង មានការរអ៊ូរទាំ ដោយសារទ្រាំនឹងក្លិនស្អុយស្ទើរមិនបាន។

កន្លងមក កម្ពុជាថ្មី បានសាកសួរទៅលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែរ អំពីបញ្ហានេះ ប៉ុន្តែលោកបញ្ជាក់ថា ខាងមន្ទីរ បានចេញសេចក្ដីជូនដំណឹងរួចហើយ ឲ្យម្ចាស់ប្តូរទីតាំង ព្រោះវាអាចប៉ះពាល់ដល់ទឹកស្ទឹងសង្កែ។ ក្នុងនោះ ម្ចាស់ក៏បានយល់ព្រមថា នឹងរកកន្លែងថ្មី ដើម្បីប្តូរ ហើយក៏ស្ងាត់ចាប់ពីពេលនោះមក ដោយខាងមន្ទីរមិនបានតាមដានឲ្យជាប់លាប់ឡើយ។

ដោយឡែក លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត ក៏ធ្លាប់ប្រតិកម្មដែរអំពីបញ្ហានេះ ព្រោះទីតាំងដែលគេបង្ហូរទឹកស្អុយចូលស្ទឹងសង្កែនោះ វានៅចំពីលើទឹក នៃស្ថានីយបូមទឹកវត្តកណ្តឹង ជាស្ថានីយទី ២ ក្នុងការទាញយកទឹកបញ្ជូនទៅផលិតទឹកស្អាតនៅវត្តលៀប ដោយលោកក៏បានផ្តល់ព័ត៌មាននេះទៅមន្ទីរបរិស្ថានដែរ ដើម្បីធ្វើការរឿងនេះ តែស្ងាត់រហូតមកទល់បច្ចុប្បន្ន។ ដូច្នេះគេក៏មិនដឹងដែរថា ហេតុអ្វីទៅជាធម្មតាបែបនេះទៅវិញ តើរដ្ឋបាលខេត្ត មានបានជ្រាបដែរទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ ដរាបណាមន្ត្រីជំនាញមិនអើពើទេនោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


