ព័ត៌មានជាតិ
ផ្ទះល្វែងជាច្រើន ប្រកាសដាក់ស្លាកលក់បន្តបន្ទាប់ នៅតំបន់ជន់លិចក្នុងខណ្ឌដង្កោ
ទឹកជំនន់ស្ទឹងព្រែកត្នោតឆ្នាំមុន បានវាយលុកខណ្ឌដង្កោ ដែលមានផ្ទះជិត ៥ ពាន់ខ្នងរងការជន់លិច។ បន្ទាប់ពីការលិចទឹក និងជំងឺកូវីដ១៩ គេសង្កេតឃើញមានផ្ទះជាច្រើនខ្នង បានប្រកាសដាក់លក់ជាបន្តបន្ទាប់ដូចជាផ្ទះនៅតំបន់ស្ពានព្រែកជ្រៃ និងតំបន់គួរស្រូវជាដើម។
មានការលើកឡើងថា អាចដោយសារម្ចាស់ផ្ទះបារម្ភពីការជនលិចនៅឆ្នាំក្រោយៗទៀត។ យ៉ាងណាមិញអ្នកជំនាញផ្នែកអចលនទ្រព្យ និងអាជ្ញាធរយល់ខុសពីនេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រនេះថា សមាគមមិនមានតួលេខនោះទេ ខណៈវិស័យអចលនទ្រព្យ ការទិញលក់ គឺធ្វើឡើងធម្មតា មិនពាក់ព័ន្ធនឹងតំបន់លិចទឹកនោះទេ។
លោកថា “ធម្មតា អចលនទ្រព្យ គេទិញលក់ៗ នៅកន្លែងណាក៏គេដាក់លក់មិនមែនជារឿងចម្លែកនោះទេ ការទិញលក់ជារឿងធម្មតា”។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោមិនធ្វើការអត្ថាធិប្បាយលំអិតដែរ និងថា ការដាក់លក់ផ្ទះរបស់ប្រជាពលរដ្ឋគឺជារឿងរបស់ម្ចាស់ផ្ទះក្នុងគ្រួសារបុគ្គលនីមួយៗ ។
លោកស្រីប្រាប់ថា “អាហ្នឹង បុគ្គលរបស់គាត់ហើយឲ្យខ្ញុំនិយាយពីស្ថានភាពទូទៅដោយសារកត្តាប៉ះពាល់នេះ ប៉ះពាល់នោះខ្ញុំម៉េចដឹងម្ចាស់ផ្ទះគេមួយៗ”។
លោកស្រីប្រាប់កម្ពុជាថ្មីឲ្យដឹងថា ចំពោះគម្រោងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបញ្ចៀស ឬការពាគ្រោះទឹកជំនន់លោក ស្រីបញ្ជាក់ថា ជាដែនសមត្ថកិច្ចរបស់អន្តរក្រសួងថ្នាក់ជាតិ ដែលមានផែនការធ្វើផ្លូវធំៗ ហើយរដ្ឋបាលសង្កាត់ ឬខណ្ឌគឺធ្វើផ្លូវតូចៗតែប៉ុណ្ណោះ ក្រសួងសារធារណការ ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍជនបទ ជាអ្នកចេញផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ។

សូមរំឮកថា ទឹកជំនន់ដែលបង្កដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ និងបាក់ទំនប់សណ្ដស្ទឹងព្រែកត្នោត កាលពីខែកញ្ញា ឆ្នាំ ២០២០ បានជន់លិចលំនៅឋានប្រជាពលរដ្ឋរាប់ពាន់ខ្នង ក្នុងនោះមានផ្ទះ បុរី ឃ្លាំង និងរោចក្រផ្សេងៗ។
ទឹកជំនន់ស្ទឹងព្រែកត្នោតបានវាយលុក ខណ្ឌដង្កោ ក្នុងនោះមានសង្កាត់ចំនួន ១១ រងការជនលិច និងផ្ទះជិត ៥ ពាន់ខ្នង នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥ ពាន់គ្រួសារ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


