ព័ត៌មានជាតិ
អាវុធហត្ថនិងអ្នកកាសែតផឹកស៊ីទាស់សម្ដីគ្នារហូតផ្ទុះអាវុធ
សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បានចូលរួមផឹកស៊ីក្នុងហាងយីហោ មហាលាភ៩៩៩៩ ក្រោយមកក៏មានករណីផ្ទុះអាវុធ១គ្រាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្នុងក្រុងសៀមរាប។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុច ភោជនីយដ្ឋានមហាលាភ៩៩៩៩ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះករណីនេះលោក តាំង ហូរ ជាអ្នកកាសែតម្នាក់បានឲ្យដឹងថា ករណីនេះបានកើតឡើងខណៈលោកកំពុងអង្គុយផឹកស៊ីជុំគ្នារួចហើយជនបង្កជាមន្ត្រីអាវុធហត្ថបានវាយលោក១ដៃ និងដកកាំភ្លើងរកបាញ់។ គ្រានោះលោកក៏រត់គេចខ្លួនសិន និងបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចផងដែរ។ចំណែកភាគីម្ខាងទៀតជាមន្ត្រីអាវុធហត្ថមិនអាចសុំការពន្យល់បានទេ ដោយលោកថាកំពុងជាប់រវល់នៅក្នុងបន្ទាយ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសួរនាសាក្សី ករណីនេះបង្កឡើងដោយឈ្មោះ តាំង ហូ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈកំពុងស៊ីផឹកបានធ្វើសកម្មភាពដោយយកកែវស្រាគប់ទៅត្រូវក្បាលរបស់ឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាហេតុបណ្តាលឲ្យត្រូវថ្ងាសលើចិញ្ចើមភ្នែក ផ្នែកខាងឆ្វេងបែកហូរឈាមពេញមុខ ដេរចំនួន០៧ថ្នេរ និងមានស្នាមនៅលើក្បាល (របួសមុតអំបែងកែវ) ។

ក្រោយពីធ្វើសកម្មភាពគប់ទៅលើឈ្មោះ អ៊ុក សុផល ឲ្យត្រូវរបួសរួច ជនបង្កឈ្មោះ តាំង ហូ បានរត់គេចខ្លួនចេញទៅខាងក្រៅហាងបាត់ ដោយឈ្មោះ អ៊ុក សុផល ដឹងថាខ្លួនមានរបួសហូរឈាមពេញមុខ និងដងខ្លួន ក៏បានដើរចេញពីកញ្ចុះផឹកស៊ីសំដៅមករថយន្តរបស់ខ្លួន ហើយបានទាញយកកាំភ្លើងខ្លីពីក្នុងរថយន្តដើរចេញមកពីខាងក្រៅបាញ់ឡើងលើចំនួន០១គ្រាប់ (អាវុធខ្លីដែលឈ្មោះ អ៊ុក សុផលបានប្រើបាញ់គឺម៉ាកK54) ។ ដោយសារមុខរបួសហូរឈាមច្រើនពេក បុគ្គលិកនិងសន្តិសុខក្នុងហាងខាងលើបាននាំឈ្មោះ អ៊ុក សុផល ទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ។ បន្ទាប់មកស្រាប់តែឈ្មោះ តាំង ហូរ បានចូលមកក្នុងហាងខាងលើម្តងទៀត ស្រែកជេរឡូឡា ពេលនោះសមត្ថកិច្ចនគរបាលក៏បាននាំឈ្មោះ តាំង ហូរ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមដើម្បីសួរនាំ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណីហិង្សាខាងលើកើតឡើង គឺបណ្តាលមកពីផឹកស៊ីជាមួយគ្នា ក៏មានទំនាស់ពាក្យសម្ដីគ្នា ។
បច្ចុប្បន្ន កម្លាំងការិយាជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវ និងសួរនាំសាក្សីនៅចំណុចកើតហេតុខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ កុសល


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


