ព័ត៌មានជាតិ
នគរបាលបារាំង បណ្ដុះបណ្ដាលនគរបាលកម្ពុជា លើជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុ
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដោយមានកិច្ចសហការជាមួយនគរបាលបច្ចេកទេសបារាំង បានបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុដល់មន្ត្រីជំនាញនគរបាលជាតិកម្ពុជា។

ក្នុងពិធីបើកវគ្គបំប៉ននេះ បានរៀបចំឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកស្រី ណាតាលី កាលីយ៉េ មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុង ទទួលបន្ទុកកម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ ក្រសួងមហាផ្ទៃបារំាង។
បើតាមលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយផ្ដោតលើបច្ចេកទេសគ្រប់គ្រងកន្លែងកើតហេតុ។ លោកស្រី ថ្លែងថា សកម្មភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះ គឺជាផ្នែកមួយនៃកិច្ចសន្ទនាប្រកបដោយការជឿទុកចិត្តដ៏យូរអង្វែងរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃបារាំង នាពេលកន្លងមក។ លោកស្រី ចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសមួយ ដើម្បីចែករំលែកចំណេះដឹងរៀងៗខ្លួនរវាងមន្ត្រីជំនាញនៃប្រទេសទាំងពីរ កម្ពុជា-បារាំង។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះសិក្ខាកាមទាំងអស់ ដែលនឹងទទួលបាននូវជំនាញ និងបទពិសោធថ្មីៗពីអ្នកជំនាញនគរបាលបច្ចេកទេសនៃប្រទេសបារាំង ប្រចាំទីក្រុងប៉ារីស។ លោកអគ្គស្នងការរង បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាវគ្គពិសេសមួយ ដែលនឹងបង្កើនសមត្ថភាពដល់មន្ដ្រីនគរបាលជាតិកម្ពុជា ក្នុងការស៊ើបអង្កេត វិភាគ និងវាយតម្លៃ នៅកន្លែងកើតហេតុ ក៏ដូចជាការធ្វើសេចក្ដីសន្និដ្ឋានបាន ច្បាស់លាស់ផងដែរ។
លោកអគ្គស្នងការរង សង្ឃឹម និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវជំនាញថ្មីៗ ហើយច្បាស់លាស់គ្រប់ៗគ្នា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុ នាពេលនេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


