ព័ត៌មានជាតិ
ប្រមុខការទូត៖ ជំនួយរបស់ជប៉ុន បានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា បានគូសបញ្ជាក់នៅចំពោះមុខ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi ថា ជំនួយរបស់ជប៉ុន គឺបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ លោក សុខ ចិន្ដាសោភា បានគូសបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គឺក្នុងពិធីចុះហត្ថលេខាជាមួយភាគីជប៉ុន លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ជំនួយឥតសំណង ដែលរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយដល់កម្ពុជា គឺមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន(ប្រមាណ ៩,៧ លានដុល្លារអាមេរិក)។ ការណ៍ដែល រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងដល់កម្ពុជាបែបនេះ គឺដើម្បីកម្ពុជាអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។

គម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស បង្កើតឡើងក្នុងគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លីយ៉ាងឆាប់រហ័ស ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនៅទូទាំងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ពីពិធីចុះហត្ថលេខាដែលធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក សុខ ចិន្ដាសោភា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ជំនួយជប៉ុនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីន ជាដើម៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


