ព័ត៌មានជាតិ
ជលផលខេត្តចុះបង្រាបបទល្មើសនេសាទ៤ស្រុក ខេត្តត្បូងឃ្មុំ
ជំនាញជលផលខេត្តខេត្តត្បូងឃ្មុំបានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទក្នុង៣ស្រុក គឺស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកតំបែរបានមួយចំនួនធំ។

លោក អៀម ម៉ាយុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ យើងមានកម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងវរៈសេនាតូចកាំភ្លើងធំយោធភូមិភាគ២ កម្លាំងបញ្ជាការឯកភាពទាំង៤ស្រុករួមមាន ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រ្កតំបែរ។

ប្រតិបត្តិការនេះដែរមានការចូលរួមពីសហគមន៍នេសាទបានចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងដែននេសាទសរុបចំនួន ១៣លើក លទ្ធផលបំផ្លាញចោលវត្ថុតាងចំនួន១៤ករណីរួមមាន៖ លូស្បៃមុងចំនួន ២៣៥មាត់ របាំងស្បៃមុង ១២ ៣៩៨ ម៉ែត្រ បង្គោលឫស្សី៧១៩១ដើម ដាយ១មាត់ ខ្សែពួចំនួន២ខ្សែ ប្រវែង៤០ម៉ែត្រ របាំងរ៉ាវ ៦២៥ម៉ែត្រ លប ឬរ៉ាវ១២មាត់ និងលែងកូនត្រីបានចំនួន ១៣០៣គីឡូក្រាមផងដែរ៕



អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


