ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានភ្ញៀវទេសចរចូលរួមកម្សាន្តជាង១លាននាក់ ក្នុងឱកាសពីធីបុណ្យអុំទូក
រយ:ពេលពីរថ្ងៃដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពីធីបុណ្យអុំទូកក្នុងឱកាសចេញព្រះវស្សានេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តមានចំនួនរហូតដល់ជាងមួយលាននាក់ ដែលធ្វើអោយបរិយាកាសមានភាពអធឹកអធមក្រៃលែង។

យោងតាមរបាយការណ៍ដែលបញ្ជាក់ដោយលោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា បើគិតជាតួលេខនៅក្នុងរយ:ពេលពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺមានចំនួនភ្ញៀវសរុបដូចខាងក្រោម៖
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវជាតិ មានចំនួន ៤២១,៥០០ នាក់ មានការកើនឡើង ៥៨៨.៨៥% បើ ធៀបឆ្នាំ២០២២ មានចំនួន ៦១,១៨៩ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ២០៥ នាក់ មានការកើនឡើង ១៣០.៣៤ % បើធៀបឆ្នាំ២០២២ មានចំនួន ៨៩ នាក់ ។ ភ្ញៀវទេសចរសរុប មានចំនួន ៤២១,៧០៥ នាក់ មានការកើនឡើង ៥៨៨.១៨% បើធៀបឆ្នាំ២០២២ មានចំនួន ៦១,២៧៨ នាក់ ។

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវជាតិ មានចំនួន ៦៧៣,៥០០ នាក់ មានការកើនឡើង ៤២៧.១៣% បើធៀបឆ្នាំ២០២២ មានចំនួន ១២៧,៧៦៨ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ២៥៧ នាក់ មានការកើនឡើង ១១២.៤០ % បើធៀបឆ្នាំ២០២២ មានចំនួន ១២១ នាក់ ។ ភ្ញៀវទេសចរសរុប មានចំនួន ៦៧៣,៧៥៧ នាក់ មានការកើនឡើង ៤២៦.៨៣% បើធៀបឆ្នាំ២០២២ មានចំនួន ១២៧,៨៨៩ នាក់ ក្នុងនោះសរុបរួម ០២ ថ្ងៃ ខែតុលា ឆ្នាំ២០២៣។

ភ្ញៀវទេសចរណ៍សរុប មានចំនួន ១,០៩៥,៤៦២ នាក់ មានការកើនឡើងចំនួន ៤៧៩.១០% ធៀបឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧ នាក់ ។ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ១,០៩៥,០០០ នាក់ មានការកើនឡើងចំនួន ៤៧៩.៥០% ធៀបឆ្នាំ២០២២ មានចំនួន ១៨៨,៩៥៧ នាក់ ។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៦២ នាក់ មានការកើនឡើងចំនួន ១២០% ធៀបឆ្នាំ២០២២ មានចំនួន ២១០នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


