ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ អាជីករលក់ម្ហូបអាហារ កុំតម្លើងថ្លៃពេលប្រឡងបាក់ឌុប
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងអាជីករលក់ម្ហូបអាហារទាំងអស់ សូមកុំតម្លើងថ្លៃនៅពេលប្រឡងបាក់ឌុបដែលនឹងឈានចូលមកដល់នាដើមសប្តាហ៍ក្រោយនេះ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះថា «ការប្រឡងបាក់ឌុបនេះ កន្លងមក ក្រសួង តែងតែឃើញមានការសហការច្រើនផ្នែក ពិសេសបើក្រឡេកមើលខាងផ្នែកផ្ទះសំណាក់ ម្ហូបអាហារ និងចំណតកង់ម៉ូតូជាដើមឃើញថា សហគមន៍អាជ្ញាធរដែនដី ក៏បានចូលរួមយ៉ាងស្អិតរមួតដែរ ក្នុងការគាំទ្រចំពោះសិស្សានុសិស្ស ហើយថ្មីៗនេះយើងឃើញថាមានការផ្សព្វផ្សាយជាផ្លូវការពីខេត្តមួយចំនួនគាត់គាំទ្រកន្លែងស្នាក់នៅកន្លែងផ្ញើកង់ម៉ូតូដល់សិស្សជាបេក្ខជនប្រឡងទូទាំងខេត្តដែលចូលរួមប្រឡងហ្នឹង អ៊ីចឹង! ជាក់ស្តែង អភិបាលខេត្តត្បូងឃ្មុំជាដើមគាត់បានចេញមុខប្រកាសព័ត៌មានថាគាត់នឹងឧបត្ថម្ភក្នុងការស្នាក់នៅកន្លែងផ្ញើកង់ម៉ូតូដល់សិស្សទូទាំងខេត្តផងដែរ»។

យ៉ាងណាក៏ដោយលោកស្រីបានបន្តថា«ក្នុងនាមក្រសួងអប់រំយុវជននិងកីឡាក៏សូមអំពាវនាវដល់សាធារណជនក៏ដូចជាអាជីវករទាំងអស់មេត្តាចូលរួម និងសហការនិងគាំទ្រលើកទឹកចិត្តដល់សិស្សានុសិស្សរបស់យើងដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជា។ ព្រោះថាពួកគាត់នឹងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងពេលអនាគត អ៊ីចឹងសូមឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រពួកគាត់ក្នុងការចូលរួមប្រឡងនេះហើយក៏ដូចជាអាជីវករទាំងអស់មេត្តាចូលរួមជាមួយពួកគាត់ដែរតាមរយៈកុំតម្លើងថ្លៃផ្ទះសំណាក់ឬម្ហូបអាហារ»។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន៩២៧៧នាក់ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។

ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


