ព័ត៌មានជាតិ
ព្រះមហាក្សត្រ តែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ១៣រូប នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យផ្ទេរតំណែង និងតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការចំនួន១៣រូប នៃរដ្ឋលេខាធិការកិច្ចការព្រំដែន។ នេះបើតាមព្រះរាជក្រឹត្យដែលទើបនឹងផ្សព្វផ្សាយនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បើតាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់តែងតាំងរដ្ឋលេខាធិការចំនួន៤រូប ដោយក្នុងនោះ តែងតាំង លោក អ៉ិត សុថ្ថា លោក មាស បូរ៉ា ជារដ្ឋលេខាធិការ និងផ្ទេរតំណែង លោក ស៊ុម សុខម្ភូ លោក ឯ វុឌ្ឍី ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកជារដ្ឋលេខាធិការកិច្ចការព្រំដែន។
បន្ថែមពីនេះ ព្រះរាជាទ្រង់តែងតាំងសមាសភាពចំនួន៩រូប ពោលគឺ ១/លោក ឡាយ សៀងលី ២/លោក សោ សុន្ទរធារី ៣/លោក សាន់ រ៉ាដា ៤/លោក ផល ពិសាល ៥/លោក អាន សុវឌ្ឍនា ៦/លោក ពៅ ករុណា ៧/លោក ឌី ដាម៉ង់ ៨/លោក ជា បូរ៉ា និង៩/លោក អ៉ិត ដារ៉ា ជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ជាក់ស្ដែង រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងធ្វើឱ្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាស្ថាប័នមួយដែលមានលក្ខណៈអចិន្ថ្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងមានសមត្ថភាពពេញលេញ ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង។
បើតាមច្បាប់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលចំណុះឱ្យរាជរដ្ឋាភិបាលកម្ពុជា គឺមានសមត្ថកិច្ចដឹកនាំគ្រប់គ្រងព្រំដែននៃកម្ពុជា ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺដឹកនាំដោយរដ្ឋមន្ត្រី ឡាំ ជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


