ព័ត៌មានជាតិ
ស្នងការខេត្តតាកែវបញ្ជូនជនសង្ស័យគ្រឿងញៀនពីរនាក់ទៅតុលាការ

ជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់២នាក់ត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តតាកែវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយកម្លាំងជំនាញនៃអធិការនគរបាលស្រុកទ្រាំងដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុក សហការជាមួយកម្លាំងប្រជាការពារនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ នៅវាលស្រែខាងកើតភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង។
ជនសង្ស័យមានឈ្មោះ៖ ១ ឈ្មោះ មាស ដារ៉ា ហៅថារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ រស់ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ (មុខរបរមិនពិតប្រាកដ)។ ២. ឈ្មោះចាន់ ពៅ ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត(ត្រូវជាប្អូនថ្លៃឈ្មោះ មាស ដារ៉ា )នៅភូមិខាងលើ(មុខរបរមិនពិតប្រាកដ)។

លោកអធិការស្រុកបានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ មាស ដារ៉ា គេបានបោះម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់ទៅក្នុងស្រូវ ហើយពួកគេទាំង២ដែលដៃកាន់កណ្តៀវដំបងបានរត់កាត់វាលស្រែប្រហែលជាង៤០០ម៉ែត្រទើបកម្លាំងស្ទាក់ឃាត់ខ្លួនបានទាំង០២នាក់តែម្តង។
ក្នុងនោះមានម៉ូតូចំនួន០១គ្រឿងម៉ាកClikeពណ៌សពាក់ផ្លាក់លេខតាកែវ 1Q 4009 ទូរស័ព្ទ០១គ្រឿងក៏ត្រូវបានដកហូតផងដែរ៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


