ព័ត៌មានជាតិ
ត្រួតពិនិត្យទីតាំងកែច្នៃ និងចែកចាយខ្ញី ១ កន្លែង រកឃើញលាយសារធាតុគីមីហាមឃាត់
មន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់ ១ កន្លែង រកឃើញលាយសារធាតុគីមីហាមឃាត់មួយចំនួន ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ សាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់ ១ ទីតាំង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយគោលបំណងការពារសុខភាពប្រជាពលរដ្ឋស្របតាមតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ណាមួយក្នុងខ្ញីទាំងនោះ។

កិច្ចប្រតិបត្តិការនេះដែរ ជាលទ្ធផល ក្រុមមន្ត្រីជំនាញ បានរកឃើញខ្ញីដុំមិនទាន់ហាន់ចំនួន ៩៤០ គីឡូក្រាម ខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ២០ គីឡូក្រាម និងមើមខ្ញីត្រាំ ៦០ គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ៣.៨ គីឡូក្រាម ផងដែរ។ ដូចនេះ មន្ត្រីជំនាញ បានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។

គួរបញ្ជាក់ថា «សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។ ហើយការទទួលទាននូវសារធាតុនេះ អាចបណ្ដាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាករូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗ ទៀតផង»៕
អត្ថបទ ៖ ពិសី






-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


