ព័ត៌មានជាតិ
ប.ស.ស. បើកកិច្ចប្រជុំព្រាងសេចក្តីប្រកាសពិន័យរោងចក្រសហគ្រាសដែលលាក់ឬមិនបង់ ប.ស.ស.ឱ្យកម្មករឬបុគ្គលិក
ភ្នំពេញ ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករានេះ បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ប្រជុំពិនិត្យ និងពិភាក្សាបន្ដលើសេចក្ដីព្រាងប្រកាស ស្តីពីបែបបទ និងនីតិវិធីក្នុងការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តបទល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្ដិសុខសង្គម។ ជាការពិន័យដែលផ្តោតលើរោងចក្រសហគ្រាសណាដែលមិនព្រមបង់ភាគទាន ឬលាក់កម្មករនិយោជិតដោយមិនព្រមបង់ភាគទានជូនកម្មករនិយោជិត។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសព្រាងនេះមានសារសំខាន់ណាស់ដើម្បីការពារផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងទប់ស្កាត់នូវភាពមិនប្រក្រតីណាមួយរបស់រោងចក្រសហគ្រាស ដែលល្មើសទៅនឹងច្បាប់ស្ដីពីរបបសន្តិសុខ សង្គម ជាពិសេសត្រូវសហការជាមួយភាគីពាក់ព័ន្ធនានាដើម្បីប្រមូលធាតុចូល និងពន្លឿនសេចក្ដីព្រាងប្រកាសនេះឱ្យបានឆាប់រហ័សពេញលេញគ្រប់ជ្រុងជ្រោយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


