ព័ត៌មានជាតិ
សាច់ញាតិ កំពុងតាមរកឪពុកវង្វេងបាត់ខ្លួននៅពេលមកមើលប្រពន្ធឈឺនៅមន្ទីរពេទ្យនៅភ្នំពេញ
ក្រុមគ្រួសារសាច់ញាតិកំពុងបន្តស្វែងរកបុរសវ័យ៥៤ ឆ្នាំម្នាក់ដែលត្រូវជាឪពុក បាន វង្វេងបាត់ខ្លួននៅទីក្រុងភ្នំពេញ ក្នុងពេលដែលមកមើលប្រពន្ធឈឺនៅមន្ទីរពេទ្យបង្អែក សម្ភពក្រុង កាលពីម៉ោង ៧ ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០។
សាច់ញាតិបុរសដែលវង្វេងត្រូវជាកូនប្រសារ លោក កង សាវុធ បានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ឪពុករបស់លោក បានបាត់ខ្លួន២ ថ្ងៃហើយនៅមិនទាន់រកឃើញ ដោយលោកបានទាក់ទងទៅឯស្រុកកំណើត នឹងប្តឹងសមត្ថកិច្ចឲ្យជួយរកតែនៅមិនទាន់ឃើញនោះទេ។

លោកប្រាប់ថា ការបាត់ខ្លួនឪពុករបស់លោក ដោយសារគាត់មានអាការៈមិនប្រក្រតី ស្រដៀងនិងជំងឺសសៃប្រសាទ។ លោកថា “គាត់វង្វេងស្មារតីមួយភាំងៗ ដូចមានស្អីនាំគាត់ចេះតែដើរៗចឹង ហើយទីក្រុងភ្នំពេញជាលើកទី១ ដែលគាត់ទើបមកបានម្តង”។
លោកបន្តថា ករណីបែបនេះធ្លាប់កើតឡើងម្តងទៅលើរូបគាត់ប៉ុន្មានឆ្នាំមុន ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ បើបានឃើញសូមជួយផ្តល់ដំណឹងតាមរយៈលេខ ទូរស័ព្ទ ០៩២៧៦៩៧៣៧ ដែលលោកប្រាប់ថា ឪពុករបស់លោកជាមនុស្សស្លូតបូត កុំឲ្យប្រជាពលរដ្ឋយល់ច្រឡំថាគាត់ជាមនុស្សអាក្រក់ ជាចោរ ឬអី លោកបារម្ភខ្លាំងពីសុវត្ថិភាពឪពុករបស់លោក ដែលបានបាត់ខ្លួន ២ ថ្ងៃមកនេះ ហើយក្រុមគ្រួសារក៏កំពុងបន្តស្វះស្វែងរក។
សាច់ញាតិដែលវង្វេងបានប្រាប់ថា ឪពុករបស់ខ្លួន មានឈ្មោះ ឃឹម ឈុំ អាយុ ៥៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


