ព័ត៌មានជាតិ
កម្ពុជានឹងរងសម្ពាធពីព្យុះទី១៩ (ហ្គោនី)
ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា នៅតាមបណ្ដាខេត្ត ក្រុង ជាច្រើនរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ដោយសារតែឥទ្ឋិពលរបស់ព្យុះទី១៩ ឈ្មោះ ហ្គោនី (GOIN)។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្ដែង នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GOIN) កំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង ព្យុះនេះ បានប្ដូរទិសដៅបន្តិចចូលផ្នែកខាងលើនៃភាគខាងត្បូង ប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Deperssion) ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Perssure) នៅពេលចូលមកដល់ភាគខាងកើត ប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងបញ្ជាក់បន្ថែមថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា នៅតាមបណ្ដាខេត្ត នាតំបន់ជួរភ្នំដងរែក ពិសេសតំបន់ជាប់ព្រំដែនប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈរាជធានីខេត្ត មួយចំនួនទៀត អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ៕

សូមអានពិស្ដារ៖

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


