ព័ត៌មានជាតិ
ផ្លូវជាតិលេខ ២១ ចម្ងាយជិតជាងគេទៅច្រកព្រំដែនវៀតណាមមានកូនព្រែកជាង ៥០ កន្លែង
ផ្លូវជាតិលេខ ២១ ពីទីរួមខេត្តកណ្ដាលទៅកាន់ច្រកទ្វារព្រំដែនជ្រៃធំ ជាផ្លូវជាតិដែលមានចម្ងាយជិតជាងគេទៅព្រំដែនប្រទេសវៀតណាម។
នៅតាមបណ្ដោយផ្លូវជាតិជាច្រកដឹកជញ្ជូនដ៏សំខាន់នេះ មានកូនព្រែកច្រើនជាង ៥០ កន្លែងលើប្រវែងផ្លូវជាង ៦៣ គីឡូម៉ែត្រ។
«ផ្លូវនេះវាពិតជាមានការលំបាកបន្តិច ទៅលើការសាងសង់។ ការចំណាយក៏ច្រើន មូលហេតុនៅត្រង់ថាយើងមានកូនព្រែកច្រើនណាស់នៅតាមដងផ្លូវនេះ»។ នេះបើតាមការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងពិធីសម្ពោធផ្លូវជាតិលេខ ២១ កាលពីឆ្នាំ ២០២២។

អតីតប្រមុខដឹកនាំកម្ពុជាបានអះអាងថា មានអ្នកខ្លះបានមកលួចខ្សឹបឲ្យលុបកូនព្រែកតូចៗ ដើម្បីជំនួសវិញដោយការចាក់ដី ហើយចំណេញដីធ្លីទៀតផង។ ប៉ុន្តែសម្តេចបានប្រាប់ទៅវិញថា រឿងហ្នឹងវាជាបទពិសោធន៍មួយ ដែលធ្លាប់បានឃើញតាមផ្លូវជាតិលេខ ១។ ផ្លូវជាតិលេខ ១ ត្រង់ចំណុចស្ពានដែលជប៉ុនកសាងពីរកន្លែង ពីដើមជាព្រែក ប៉ុន្តែ ប៉ុល ពត បានបិទ។ ដល់បិទ ទឹកជំនន់ឆ្នាំ ២០០០ ស្ទើរតែលិចទីក្រុងភ្នំពេញ ហើយពេលនោះសម្តេចបានដាក់បទបញ្ជាកាត់ផ្លូវជាតិលេខ ១ ទើបបន្ធូរចរន្តទឹកពីខាងលើចុះមក។
នៅខាងក្រោមតាមបណ្ដោយផ្លូវជាតិលេខ ២១ មានស្ពានកាត់ព្រែកតូច/ធំ រហូតដល់ជាង ៥០ ស្ពាន។ បើតាមសម្តេចតេជោ ត្រូវកសាងស្ពានមិនអាចលុបព្រែកបានទេ ត្បិតព្រែកនាំចូលដីល្បាប់ហ្នឹងម្ខាង ហើយម្ខាងទៀតគឺចរាចរបន្លាស់ទីត្រីនៅពេលដែលមានទឹកឡើង ដែលធ្វើឱ្យកើតមានធនធានត្រីនៅផ្នែកខាងក្រោម និងការស្រោចស្រពទឹកសម្រាប់ដោះស្រាយវិស័យកសិកម្ម។
ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅដល់ច្រកជ្រៃធំព្រំដែនវៀតណាម បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០២២ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងអំពីសារៈសំខាន់នៃផ្លូវមួយខ្សែនេះ បើគិតអំពីចម្ងាយផ្លូវទាំងអស់ដែលតភ្ជាប់ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្លូវជាតិលេខ ២១ មានចម្ងាយជិតជាងគេក្នុងការផ្លាស់ប្តូរទំនិញទៅវិញទៅមក។ មិនគ្រាន់តែសម្រួលការដឹកជញ្ជូនទំនិញ ការនាំអគ្គិសនីពីវៀតណាមមកកាន់កម្ពុជាក៏ធ្វើទៅតាមច្រកនេះយ៉ាងច្រើនផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


