ព័ត៌មានជាតិ
មន្ត្រីការពារជាតិកម្ពុជា-ជប៉ុន បើកកិច្ចសន្ទនាផ្លាស់ប្តូរបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការយោធា ឱ្យកាន់តែរីកចម្រើន
សៀមរាប ៖ នាព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០២៤ ប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ប្រតិភូនៃប្រទេសជប៉ុន ដែលដឹកនាំដោយលោក SERIZAWA Kiyoshi អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ បានបើកកិច្ចសន្ទនា ដោយរំលេចនូវអត្ថន័យជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំនេះ កើតឡើងក្រោមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកនាយករដ្ឋមន្ត្រី ហ៊ូមីអូ គឺស៊ីដា កាលពីខែធ្នូ កន្លងទៅថ្មីៗនេះ។

ក្នុងការរៀបចំឲ្យមានកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា-ជប៉ុន ក៏ជាជំហានដ៏សំខាន់មួយ នៅក្នុងការលើកកម្រិត នៃកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ រវាងប្រទេសទាំងពីរ តាមរយៈវេទិកាសន្ទនាថ្នាក់យុទ្ធសាស្ត្រ បន្ថែមពីលើយន្តការដែលមានស្រាប់ មាន ដូចជាយន្តការ PM និងយន្តការ MM ជាដើម ។

លោកនាយឧត្តមសេនីយ៍ បន្តទៀតថា ទន្ទឹមនឹងនេះ កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីនៃក្រសួងការពារជាតិកម្ពុជា-ជប៉ុន នឹងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និង ជាយន្តការកសាងគោលនយោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនទូលំទូលាយទ្វេឡើងទៀត ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងរវាងក្រសួង ការពារជាតិនៃប្រទេសទាំងពីរ និង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ,ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការដោះមីន សន្តិសុខក្នុងតំបន់។ល។និង។ល។ លើសពីនេះទៀត យើងក៏មានឱកាសបានផ្លាស់ប្តូរយោបល់គ្នា អំពីការវិវត្តន៍នៃសភាពការណ៍ សន្តិសុខ និងសភាពការណ៍យោធា នៅក្នុងតំបន់ ផងដែរ។

ថ្វីត្បិតតែពេលនេះ គឺជាលើកដំបូងនៃកិច្ចសន្ទនាក៏ដោយ ក្នុងនាមក្រសួងការពារជាតិកម្ពុជា មានជំនឿថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរនេះ នឹង ទទួលបានលទ្ធផលជាវិជ្ជមាន និងប្រកបដោយផ្លែផ្កា ជាពុំខាន។

ក្នុងនោះលោក និងសហការី ត្រៀមខ្លួនធ្វើការពិភាក្សាជាមួយ នឹងលោក ព្រមទាំងសហការី ក្រោមបរិយាកាសមិត្តភាព ស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការ។
លោក ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា ជប៉ុន លើកទី១ ក្នុង៥០ឆ្នាំកន្លងមក និង បានឯកភាពគ្នាប្រជុំបែបនេះ១ឆ្នាំម្តង ដោយប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ។
លោក SERIZAWA Kiyoshi បានលើកឡើងថា ក្នុងកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីនៃក្រសួងការពារជាតិកម្ពុជា-ជប៉ុន លើកទី១ ក្នុងពេលនេះ ពិតជាមានការពេញចិត្ត និង ការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក អនុរដ្ឋមន្ត្រី និង ប្រតិភូទាំងអស់ ក្នុងការពិភាក្សាប្រកបដោយភាពស៊ីជម្រៅ និងលទ្ធផលជាផ្លែផ្កា។

លោកមានជំនឿថា ការផ្លាស់ប្តូរមតិ យោបល់ទៅវិញទៅមក ដោយស្មោះត្រង់ គឺជាកម្លាំងជំរុញដ៏សំខាន់ នៅក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិ ការយោធា រវាងប្រទសយើងទាំងពីរ ។ ជាមួយនេះដែរ លទ្ធផលប្រកបដោយផលិតភាព នៃកិច្ចសន្ទនាថ្ងៃនេះ នឹង ត្រួសត្រាយផ្លូវឆ្ពោះទៅរកការអនុវត្តន៍កាន់តែមានប្រសិទ្ធភាព នូវផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា ក្នុង គោលបំណងធ្វើឲ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកម្ពុជា និង ជប៉ុន កាន់តែចម្រើន រុងរឿង បម្រើផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកនៅក្នុងការលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់។

លោក មានជំនឿយ៉ាងមុតមាំថា កិច្ចសន្ទនា SOD លើកទី២ ដែលអាចធ្វើនៅប្រទេសជប៉ុន និងកិច្ចសន្ទនា SOD ជាបន្តបន្ទាប់ នៅថ្ងៃអនាគត នឹងនាំមកនូវសមិទ្ធផល ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការយោធា រវាងកម្ពុជា និងជប៉ុន។ លោកនឹងរង់ចាំជួបពិភាក្សាជាមួយលោក និងសហការី នៅក្នុងកិច្ចសន្ទនា SOD លើកក្រោយទៀត៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន