ព័ត៌មានជាតិ
បញ្ហារំលោភចំណីផ្លូវកន្លែងខ្លះក្លាយជាផ្សារ លោក ស៊ុន ចាន់ថុល លើកដំណោះស្រាយត្រូវមានការចូលរួមពីអន្តរស្ថាប័ន
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងទាក់ទងការដោះស្រាយបញ្ហាប្រឈមលើការរំលោភចំណីផ្លូវត្រូវមានការចូលរួមពីអន្តរក្រសួងស្ថាប័ន មិនអាចពឹងតែក្រសួងសាធារណការនិងដឹកជញ្ជូនតែមួយបានទេ។
លោកបានគូសបញ្ចាក់បែបនេះ ក្នុងឱកាសចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា «យើងមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មាធិការទូទាំងខេត្តទាំងអស់ជួយត្រួតពិនិត្យ ប៉ុន្តែទាក់ទងទៅនឹងបញ្ហាផ្លូវថ្នល់ ដូចបានឃើញហើយអំពីសកម្មភាពនៃការយកចំណីផ្លូវថ្នល់មកធ្វើជាផ្សារសម្រាប់លក់ដូរ ដែលធ្វើឲ្យផ្លូវតាមទីសាធារណៈកាន់តែរួមតូចទៅៗ»។
បើតាមលោក ស៊ុន ចាន់ថុល ដើម្បីដោះស្រាយបញ្ហានេះ ជំនាន់លោកដឹកនាំជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានស្នើសុំឲ្យមានការរៀបចំជាគណៈកម្មាធិការជាតិមួយ ដើម្បីពិនិត្យទៅលើការគ្រប់គ្រងផ្លូវថ្នល់ ប៉ុន្តែលោកនៅធ្វើមិនទាន់អាចធ្វើឲ្យចេញជាលទ្ធផល ដូច្នេះសង្ឃឹមថា រដ្ឋមន្ត្រី ប៉េង ពោធិ៍នា និងក្រសួងពាក់ព័ន្ធអាចពិនិត្យ និងពិចារណាឡើងវិញ។

លោក បានសង្កត់ធ្ងន់ថា «ប្រសិនបើរដ្ឋមន្ត្រីក្រសួងអាណត្តិទី៧ នេះ អាចសម្រេចចេញជាលទ្ធផលក្នុងការបង្កើតគណៈកម្មាធិការជាតិដោះស្រាយបញ្ហាចំណីផ្លូវមែននោះ បញ្ហានៃការយកចំណីផ្លូវមកធ្វើជាផ្សារ ច្បាស់ណាស់ថានឹងទទួលបានជោគជ័យជាក់ជាមិនខាន ព្រោះពេលមានបញ្ហាពួកគាត់នឹងអាចជួយត្រួតពិនិត្យ និងដោះស្រាយបានយ៉ាងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ»។
ជុំវិញបញ្ហានេះលោក ស៊ុន ចាន់ថុល បានលើកឡើងថា កន្លងទៅពេលមានបញ្ហាមកបន្ទោសតែក្រសួងសាធារណការ និងដឹកជញ្ជូនតែម្នាក់ ប៉ុន្តែតើឲ្យក្រសួងដោះស្រាយតែម្នាក់ឯងដោយរបៀបណា គឺលុះត្រាតែមានការចូលរួមពីអាជ្ញាធរដែនដី ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធទើបអាចដោះស្រាយបាន។

ហេតុដូចនេះ លោក ស៊ុន ចាន់ថុល សូមស្នើស្ថាប័នពាក់ព័ន្ធនានា ជួយរៀបចំឲ្យចេញនូវគណៈកម្មាធិការជាតិដោះស្រាយបញ្ហាចំណីផ្លូវ បើមិនដូច្នោះទេ ក្រសួងសាធារណការ និងដឹកជញ្ជូនតែម្នាក់ មិនអាចដឹកនាំដោះស្រាយបញ្ហាបានទេ។
លោកបន្ថែមថា ក្នុងអាណត្តិទី៦ ពេលលោកដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូន លោកធ្វើមិនទាន់បានជោគជ័យ ហេតុដូចនេះលោកសង្ឃឹមថា រដ្ឋមន្ត្រីនិងមន្ត្រីក្រសួង អាជ្ញាធរពាក់ព័ន្ធនឹងអាចដឹកនាំឲ្យសម្រេចការងារនេះបានជោគជ័យនៅក្នុងអាណត្តិទី៧ នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


