ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កិច្ចការនារីលើកទឹកចិត្តស្រ្តីត្រូវពង្រឹងភាពអង់អាចរបស់ខ្លួនទទួលយកប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីបានលើកទឹកចិត្តឱ្យស្រ្តីបន្តពង្រឹងភាពអង់អាចរបស់ខ្លួនដើម្បីទទួលយកអត្ថប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ និងជាគុណតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងក្រុមហ៊ុនរបស់ខ្លួនព្រមទាំងជាភាពជាគំរូដល់ស្រ្តី និងក្មេងស្រីផ្សេងៗទៀត។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញបរិយាបន្ននៅកន្លែងការងារ»រៀបចំដោយក្រុមហ៊ុន ខេមប្រ៊ូវ នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន៣ រាជធានីភ្នំពេញ
លោកស្រី ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹងប្រារព្វពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល។
លោកស្រីបានបន្តថា កិច្ចសហការ និងភាពជាដៃគូរបស់វិស័យឯកជនក្នុងការលើកកម្ពស់ស្ថានភាព និងតួនាទីស្រ្តី គឺជាកិច្ចការចំបាច់ និងជួយជំរុញពន្លឿនការឈានទៅសម្រេចគោលដៅបានឆាប់ជាងមុន។ ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តឱ្យស្រ្តី បន្តពង្រឹងភាពអង់អាចរបស់ខ្លួនដើម្បីទទួលយកអត្ថប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ
និងជាគុណតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងក្រុមហ៊ុនរបស់ខ្លួនព្រមទាំងជាភាពជាគំរូដល់ស្រ្តី និងក្មេងស្រីផ្សេងៗទៀត។

ចំណែកលោក វ្ល៉ាឌីមៀរ វ៉ាវ៉ា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ មានប្រសាសន៍ថា ស្របតាមគោលបំណងជាសកលរបស់ក្រុមហ៊ុន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» និងដោយទទួលស្គាល់ពីសារៈសំខាន់នៃពិពិធភាព សមធម៌ និងបរិយាបន្ននៅក្នុងអាជីវកម្ម សេដ្ឋកិច្ច និងសង្គម ក្រុមហ៊ុន ខេមប្រ៊ូវដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Carlsberg Group បានដាក់ចេញនូវយុទ្ធសាស្រ្តជាសកលជាមួយនឹងផែនការសកម្មភាពជាក់លាក់ដើម្បីបញ្ជ្រាបការយល់ដឹង លើកកម្ពស់ និងជំរុញ DE&I នៅទីកន្លែងការងារក្រោមរបៀបវារៈដែលមានឈ្មោះថា «WELCOME YOU»។

លោកបន្តថា របៀបវារៈ DE&I នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្រ្តអាជីវកម្មអាទិភាពរបស់ក្រុមហ៊ុន ហើយយើងត្រូវធានាឲ្យបានថា សហសេវិករបស់យើងម្នាក់ៗ ទទួលស្គាល់ និងមានអារម្មណ៍ថា ពួកគេត្រូវបានរាប់បញ្ចូល ទទួលបានឱកាស និងការអភិវឌ្ឍដូចៗគ្នាប្រកបដោយសមធម៌។ លោកបន្ថែមថា «យើងក៏មានការប្តេជ្ញាខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងក្នុងបរិវត្តកម្មឌីជីថល»។

លោកបានបញ្ជាក់ថា ជាសក្ខីកម្ម និងនិមិត្តរូបនៃការប្តេជ្ញាចំពោះរបៀបវារៈ DE&I ខេមប្រ៊ូវ តែងតែប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំដើម្បីសម្តែងការគោរពកោតសរសើរ និងអរគុណដល់សហសេវិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំយកនូវសមិទ្ធផលលើ DE&Iហើយពួកគាត់ជាចរន្តផ្សាភ្ជាប់អាជីវកម្មរបស់យើងទៅក្នុងសហគមន៍ដែលយើងមានប្រតិបត្តិការនិងជាកម្លាំងជំរុញកំណើនអាជីវកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម