ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ស.ស.យ.ក បាននិងកំពុងពង្រឹងតួនាទីខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា ស.ស.យ.ក បាននិងកំពុងពង្រឹងនូវតួនាទីរបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

ការលើកឡើងនេះ ក្នុងឱកាស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អនុប្រធាន និង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល និងភ្ញៀវកិត្តិយស ជាច្រើនរូប នាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ នេះ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគ្រប់រូប រួមទាំង សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ដែលលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិ មាតុភូមិ ព្រមទាំងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនគួរជាទីមោទនៈ។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «ស.ស.យ.ក បាននិងកំពុងពង្រឹងនូវតួនាទីរបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ»។ ឯកឧត្ដម បានបន្តថា ស.ស.យ.ក បានបន្តបោះជំហានទៅមុខយ៉ាងមោះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានផ្ដួចផ្ដើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជនឲ្យមានលក្ខណៈសម្បត្តិជាវិជ្ជមានដល់សង្គម ដោយបន្តប្ដេជ្ញាជំរុញការអនុវត្តការងារ និងសកម្មភាពនានាក្នុង «ផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ឲ្យសម្រេចបានលទ្ធផលជាក់ស្ដែងកាន់តែច្រើនថែមទៀតសម្រាប់យុវជន និងជាតិមាតុភូមិកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្ដម ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំរយៈពេល ១ ថ្ងៃកន្លះនេះ គឺជាការជួបជុំគ្នាដើម្បីបូកសរុប ពិនិត្យវាយតម្លៃ និង អបអរសាទរចំពោះលទ្ធផលការងារដែលយើងរួមគ្នាសម្រេចបាន គិតចាប់ពីមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត នាពេលខាងមុខ។ ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្ដម បានបន្ថែមថា «ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃយ៉ាងទៀងទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវ វិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងភាពរឹងមាំរបស់ ស.ស.យ.ក»៕
អត្ថបទ ៖ ពិសី


-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១៩ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងរ៉ែទទួលយកសំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុងខេត្តមណ្ឌលគិរីទៅពិភាក្សា