ព័ត៌មានជាតិ
កម្ពុជា មានពលករធ្វើការនៅ អារ៉ាប៊ីសាអូឌីត ជាង ៦០ នាក់ ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ
បច្ចុប្បន្ន កម្ពុជា មានពលករធ្វើការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ធ្វើការបម្រើនៅតាមផ្ទះដោយទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។

ពលរដ្ឋខ្មែរ ចំនួន ៧៨ នាក់ បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ រួចមក។
នៅយប់ថ្ងៃទី ១៨ មេសា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខលតាមវីដេអូ ជួបជាមួយពលការិនីខ្មែរ ចំនួន ២៩ នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្ដោះអាសន្ន ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មានដល់ពួកគាត់ដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជ្រាបហើយនូវសារអំពាវនាវរបស់ពួកគាត់ ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំពលការិនីត្រឡប់មកស្រុកកំណើតវិញ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត មាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយកំពុងរៀបចំសំបុត្រយន្តហោះជូនពលរដ្ឋខ្មែរចំនួន ៧៨ នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ១៩ ខែមេសា ចំនួន ២៩ នាក់, នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ចំនួន ២៧ នាក់, និងថ្ងៃចុងក្រោយ គឺ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ចំនួន ២២ នាក់។
ពលរដ្ឋទាំង ៧៨ នាក់នេះ មានចំនួន ៥១ នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥ នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២ នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប៊ីសាអូឌីត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានមានប្រសាសន៍ថា គិតត្រឹម ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះរួមមាន ប្រទេសថៃ មានចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ សាធារណរដ្ឋកូរ៉េ មានចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ទទួលបានប្រាក់ខែ ១ ៥០០ ដុល្លារ ក្នុង ១ ខែ ប្រទេសជប៉ុន មានចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ទទួលបានប្រាក់ខែ ១ ៤០០ ដុល្លារ ១ ខែ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ១ ខែ ប្រទេសសិង្ហបុរី មានចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ ទទួលបានប្រាក់ខែ ៥០០ ដុល្លារ ១ ខែ តំបន់រដ្ឋបាលពិសេសហុងកុងមានចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ ទទួលបានប្រាក់ខែ ៥៩១ ដុល្លារ ១ ខែ និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មានចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។
លោកបានបន្ថែមទៀតថា ពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម មានប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


